ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោករដ្ឋមន្ត្រី ឌិត ទីណា ៖ ការខិតខំលះបង់ របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិ រហូតដល់បច្ចុប្បន្ន

បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អមដំណើរលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន ចំនួន ៣៣០គ្រួសារ ព្រមទាំងបានប្រគល់ផ្ទះ១០ខ្នងជូនអតីតយុទ្ធជន១០គ្រួសារ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ ។

នាឱកាសនោះដែរលោក ឌិត ទីណា មានប្រសាសន៍ថា សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត ដែលទាមទារឱ្យយេីងទាំងអស់គ្នាត្រូវរក្សាឱ្យបាន គង់វង្សទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ។

លោក បន្តថា ការខិតខំលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ ក្រុមគ្រួសារ របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ពន្លត់នូវភ្លើងសង្គ្រាម ដ៏ខ្មៅងងឹត ក្រោយថ្ងៃរំដោះ ៧ មករា ប្រជាជនកម្ពុជា ទូទាំងប្រទេសរួចផុតពីទុក្ខភ័យ ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជាចង់ចាំមិនភ្លេច ក្រោមការដឹកនាំដោយភាពប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ ក្នុងក៏មានការចូលរួមយ៉ាខ្លាំងខ្លាពីបងប្អូនអតីតយុទ្ធជន ដែលធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ រហូតដល់ពេលបច្ចុប្បន្ននេះ។

 លោក បន្តថា ជាការតបស្នងនូវគុណូបការៈដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជន ប្រមុខរាជរដ្ឋាភិបាលទាំងអាណត្តិចាស់ និងអាណត្តិថ្មី ពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រីនីតិកាលថ្មី ក៏នៅតែបន្ត គិតគូរ យកចិត្តទុកដាក់លេីអតីតយុទ្ធជន ទាំងអស់ទូទាំងប្រទេស ឱ្យមានជីវភាពល្អប្រសេីរ មានផ្ទះរស់នៅ សុខសាន្ត មានដីធ្លី និងអាចទទួលប្រាក់បំណាច់នានា ដែលជាការលេីកទឹកចិត្ត និងជាអំណោយនូវការតស៊ូ របស់បងប្អូនអតីតយុទ្ធជនកម្ពុជា។

ជាទីបញ្ចប់ លោក រដ្ឋមន្ត្រី ក៏បានផ្តល់នូវអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលជូនដល់ពលរដ្ឋទាំង៣៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គីឡូក្រាម គ្រឿង ឧបភោគ បរិភោគ មួយចំនួន រួមនឹងថវិកា៥ម៉ឺន រៀល ។ ជាមួយគ្នានោះលោក ក៏បានអញ្ជើញ ប្រគល់ផ្ទះ ១០ខ្នង ជូនដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារដែលកំពុងរស់ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដេីម្បីរស់នៅផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក