ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក អ៊ុំ រាត្រី ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន

បន្ទាយ មានជ័យ ៖ ថ្លែងក្នុងឱកាសពិធីកាត់វិញ្ញាសាប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯកមណ្ឌលប្រឡងខេត្តបន្ទាយមានជ័យ នៅវិទ្យាល័យ សិរីសោភ័ណ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២៥ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបានលើកឡើងថា រាជរដ្ឋាភិបាល កម្ពុជា សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ហើយបាននឹងកំពុងខិតខំប្រឹងប្រែងបន្ត លើកតម្កើងសាលាបាលី ឱ្យរីកដុះដាលបន្ថែម។ 

លោក បន្តថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញកម្មវិធីនយោបាយនូវការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនា បន្តពង្រឹង និងការពង្រីកការអប់រំពុទ្ធិកសិក្សា ថែរក្សាមរតកប្រពៃណី និងទំនៀមទម្លាប់ក្នុងវិស័យពុទ្ធចក្រ, បណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង និងគុណធម៌ ប្រកាន់វិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានបញ្ជាក់ឱ្យដឹងថា ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ដំណាច់ឆ្នាំសិក្សា២០២៤-២០២៥ នៅមណ្ឌលប្រឡងសាលាវិទ្យាល័យសិរីសោភ័ណ មានបេក្ខសមណៈ-បេក្ខជន ដែលបានដាក់ពាក្យសុំប្រឡងវិញ្ញាបនបត្រធម្មវិន័យ សរុបចំនួន ១៦៨៤ អង្គ/នាក់ និងបែងចែកជាបន្ទប់មានចំនួន ៦៨ បន្ទប់ ក្នុងនោះ ថ្នាក់ត្រី មាន ៤១ បន្ទប់ សមណសិស្ស-សិស្ស ចំនួន ១០២៥ អង្គ/នាក់, ថ្នាក់ទោ មាន ១៧ បន្ទប់ សមណសិស្ស-សិស្ស ចំនួន ៤០៨ អង្គ/នាក់, ថ្នាក់ឯក មាន ១០ បន្ទប់ សមណសិស្ស-សិស្សចំនួន ២៥១ អង្គ/នាក់៕​

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក