ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសាធារណការ ដាក់ជញ្ជីងចល័តត្រួតពិនិត្យ រថយន្តដឹកទំនិញផ្លូវជាតិលេខ៥ រកឃើញរថយន្តដឹកលើសទម្ងន់កំណត់៣គ្រឿងយកធ្វើការផាកពិន័យ

បន្ទាយមានជ័យ ៖ ដើម្បីធានាដល់គុណភាពផ្លូវមានលក្ខណៈយូរអង្វែង ក្រុមការងារក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹកនាំដោយលោក សេង ឈួត រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នឹងជាប្រធានគណកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស រួមនឹងប្រតិភូអមដំណើរ បានដាក់ជញ្ជីងចល័តត្រួតពិនិត្យឃាត់រថយន្តដឹកលើសទម្ងន់កំណត់ ធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ នៅត្រង់ចំនុចផ្លូវហាយវេ (ផ្លូវវាងក្រុង) នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

ដោយអនុវតន៍តាមអនុសាសន៍របស់លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ ក្រុមការងារក្រសួងដឹកនាំដោយលោកផ្ទាល់ រួមជាមួយក្រុមការងារក្រសួង លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានដាក់ជញ្ជីងចល័តនៅចំនុចផ្លូវហាយវេ (ផ្លូវវាងក្រុង) ដើម្បីធ្វើការត្រួតពិនិត្យរថយន្តធំៗដែលដឹកទំនិញលើសទម្ងន់កំណត់ ដែលជាហេតុធ្វើឲ្យគុណភាពផ្លូវមិនអាចទ្រាំទ្រមិនបាន ធ្វើឲ្យខូចផ្លូវដើម្បីយកទៅធ្វើការផាកពិន័យទៅតាមច្បាប់ដែលក្រសួងបានកំណត់។

លោកក៏បានថ្លែងនូការអំពាវនាវដល់ម្ចាស់យានយន្តធំៗដែលប្រើប្រាស់ផ្លូវថ្នល់ សូមចូលរួមជាមួយក្រសួង ក៏ដូចជាមន្ទីរ មេត្តាកុំដឹកលើសទម្ងន់កំណត់ ដែលជាហេតុធ្វើឲ្យខូចផ្លូវប្រើប្រាស់មិនបាយូរអង្វែង។ ជាលទ្ធផលមួយព្រឹកក្រុមការងារក្រសួង បានរកឃើញរថយន្តដែលដឹកលើសទម្ងន់កំណត់ចំនួន៣គ្រឿង យកទៅធ្វើការផាកពិន័យ ដោយភាគច្រើនជាប្រភេទរថយន្ត ដឹកខ្សាច់ ដឹកថ្ម និងដឹកជីកសិកម្ម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក