ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន០២ នៅក្នុងស្រុកភ្នំស្រុក នឹងទទួលបានការងារនៅក្នុងសហគមន៍ ដោយក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ឌីវេឡុបមិន ឯ.ក ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ ពីក្រសួងរ៉ែ និងថាមពល អនុញ្ញាតឱ្យធ្វេីអាជីវកម្មក្នុងដែនដីអាជ្ញាបណ្ណរបស់ក្រុមហ៊ុន លើផ្ទៃដីទំហំជិត៨ពាន់ហិកតា មានទីតាំងស្ថិតនៅភូមិពន្លៃ ឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ជាក់ស្តែងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២៥ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីមន្ទីររ៉ែ និងថាមពល រួមមន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យទីតាំងដីជាក់ស្តែងតាមការស្នើសុំរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងដែនដីអាជ្ញាបណ្ណរបស់ខ្លួនដែលមានទីតាំងស្ថិតនៅភូមិពន្លៃ ឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

តាមការចុះពិនិត្យទីតាំងជាក់ស្តែងនោះដែរ លោក អភិបាលខេត្ត ក៏បានពិភាក្សាការងារ ជាមួយក្រុមហ៊ុន រួមនឹងអជ្ញាធរពាក់ព័ន្ធ ពិនិត្យមើលនូវឯកសារពាក់ព័ន្ធ គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង ក្នុងការស្វែងរុករកលោហៈ នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ពិសេសក្នុងស្រុកភ្នំស្រុក ដែលស្ថិតក្នុងតំបន់ការពារព្រៃសហគន៍កូនខ្លែង។ តាមរយៈ អាជ្ញាបណ្ណខាងលេីក៏មានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងក្រសួងជំនាញ ក្រសួងដែលអនុញ្ញាឱ្យរុករក គឺក្រសួងរ៉ែ និងថាមពល វាយតម្លៃផលប៉ះពាល់ដោយក្រសួងបរិស្ថាន ដែលបានអនុញ្ញាតឱ្យរុករកនៅទីតាំងខាងលេី។

ជាមួយគ្នានោះដែរលោក ក៏សង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលក្រុមហ៊ុនដំណើរការ នឹងទទួលបានផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ទទួលបានឱកាសការងារធ្វើជាមួយនឹងក្រុមហ៊ុនបង្កើតប្រាក់ចំណូលគ្រួសារ កាត់បន្ថយការចំណាកស្រុកទៅធ្វេីការនៅក្រៅប្រទេស ។ ហើយមួយវិញទៀតក៏ទទួលបានចំណូលចូលរដ្ឋ តាមរយៈការស្វែងរកលោហៈនៅក្នុងទីតាំងខាងលើនេះផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ឌីវេឡុបមិន ឯ.ក បានទទួលអាជ្ញាប័ណ្ណស្វែងរុករក(រ៉ែលោហៈ) ពីក្រសួងរ៉ែ និងថាមពល លេខ០០០៤ រថ.ឧអធរ.អប ក្នុងការស្វែងរុករកធនធានរ៉ែលោហៈ លើផ្ទៃដីទំហំ៧៧៣៧ហិកតា មានទីតាំងស្ថិតនៅភូមិពន្លៃ ឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្រោយពីបញ្ចប់នៃការសិក្សា នឹងទទួលបានលទ្ធផលល្អ ក្រុមហ៊ុនក៏នឹងធ្វើការដំណើរការសាងសង់រោងចក្រ ក្នុងដ៏ខ្លីខាងមុខ។ ហើយក្រុមហ៊ុនក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការចូលរួមសហការជាមួយនឹងក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលេី ដើម្បីទទួលបានឱកាសការងារនៅពេលដែលរោងចក្រចាប់ផ្ដើមដំណើរការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក