លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណប្រតិភូ មកកាន់ទឹកដីតំបន់ឆ្នេរខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងបានជំរាបពីភូមិសាស្ត្រ វិទ្យាសាស្ត្រ និងសក្តានុពល ខេត្តព្រះសីហនុស្ថិតនៅទិសនារតី នៃប្រទេសកម្ពុជា មាន៥ក្រុង ស្រុក ២៩ឃុំ សង្កាត់ និង ១១១ភូមិ មានប្រជាពលរដ្ឋជាង ៣១ម៉ឺននាក់ សាលារៀន ១០២ទីតាំង សេវាសុខភាពរបស់រដ្ឋ ២៤ទីតាំង វត្ត ៣៨។ កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ ក្នុងរង្វង់ ៦ភាគរយ និង GDPសម្រាប់មនុស្សម្នាក់ ៤ ៦០២ដុល្លា ធ្វើឪ្យអត្រាភាពក្រីក្រធ្លាក់ចុះ ខេត្តមានកោះតូច ធំ៣២ ថ្មដុះ១ ថ្មប៉ប៉្រះទឹក៥ មានវាលទំនាប ឧទ្យានជាតិលើគោក និងបាតសមុទ្រ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ជាមូលដ្ឋានទាក់ទាញទេសចរណ៍មកស្នាក់នៅកម្សាន្ត។ រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជា "តារារះ នាទិសនារតី" ជាខេត្តតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា មាន ៤ខេត្ត ក្នុងនោះខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប។ ខេត្តព្រះសីហនុត្រូវបានដាក់បញ្ចូលជាក្លឹបឆ្នេរស្អាតលើពិភពលោកនៅឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់។ ខេត្តព្រះសីហនុ ជាច្រកចេញចូលមានផ្លូវទឹក ផ្លូវគោក និងផ្លូវ អាកាស តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣៨ ជំរុញខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចអភិវឌ្ឍជាតិ ដែលមានតំបន់ភស្តុភាកម្ម ឧស្សាហកម្ម ទីក្រុងសមាហរណ្មកម្ម ទេសចរណ៍ ជារមណីយដ្ឋានស្អាតលើសកលលោក ។ ខេត្តព្រះសីហនុ មានកំពង់ផែចំនួន៣ មានដូចជា កំពង់ផែកែវផុស ស្ទឹងហាវ និងកំពង់ផែទឹកជ្រៅកំពង់ផែស្វយ័តក្រុងព្រះ សីហនុ មានទំនិញឆ្លងកាត់ ៧០ភាគរយ។ រាជរដ្ឋាភិបាលកំពង់ធ្វើការអភិវឌ្ឍកំពង់ផែទឹកជ្រៅជា៣ តំណាក់កាល គឺចាប់ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ឪ្យមានជំរៅទឹក ១៧,៥០ម៉ែត្រ នាវាផ្ទុកទំនិញ ១៦ម៉ឺនតោនចូលចតបាន ផ្លូវអាកាស មាន ផ្លូវរត់ ៣ ៣០០ម៉ែត្រ អភិវឌ្ឍជាប្រភេទ 4E ចំពោះផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលៀន និងផ្លូវដែក។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១៦ ក្នុងនោះ ៥កំពុងដំណើរការ និង ១១កំពុងរៀបចំអភិវឌ្ឍ ទន្ទឹមនោះខេត្តព្រះសីហនុ មានទឹក ភ្លើងគ្រប់គ្រាន់សម្រាប់បំរើឪ្យវិស័យទេសចរណ៍ និងវិនិយោគ។
លោក អភិបាលខេត្តបានបន្តថា ដោយអនុវត្តនូវគោលនយោបាយ "ផ្លូវ និងខ្សែក្រវ៉ាត់" របស់ប្រធានាធិបតីចិន ស៊ី ជិនពីន និងយុទ្ធសាស្ត្រចតុកោណរបស់សម្តេចតេជោ កំណត់យក ធនធានមនុស្ស ផ្លូវ ទឹក ផ្លើង។ ទំនាក់ទំនងប្រទេសទាំងពីរមានរយពេល ៦៦ឆ្នាំ បានត្រួសត្រាយថែទាំចាប់ដៃពីសម្តេចព្រះបរមរដ្ឋនកោដ្ឋ បន្តរហូតចាប់ដៃជាមួយអ្នកដឹកនាំជំនាន់ថ្មី ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ កិច្ចការតំបន់ និងពិភពលោក ដែលទទួលស្គាល់ជាមិត្តភាពដែកថែប ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ ខេត្តព្រះសីហនុ បានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុងនៃប្រទេសចិនចំនួន ១៩ ម្យ៉ាងទៀតនៅខេត្តព្រះសីហនុ មានសហ គ្រាសចិនចំនួន ៣ ៨៦៤គោលដៅ ផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៩៣ ០០០នាក់ ចំពោះទេសចរណ៍ចិនមកកាន់ខេត្តព្រះសីហនុ មានចំនួនច្រើនជាងគេ ក្នុងឆ្នាំ២០២៤មាន ១១ម៉ឺននាក់ ធៀបនឹងឆ្នាំ២០២៣ មានការថយចុះ ១៣ភាគរយ និងបានស្មើសុំឪ្យលោក ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជួយផ្សព្វផ្សាយដល់អ្នកទេសចរណ៍ និងវិនិយោគចិនមកកាន់ខេត្តព្រះសីហនុ ។
លោក អភិបាលខេត្តបានបញ្ជាក់ថា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវកម្មវិធីលើកទឹកចិត្តទាក់ទាញការវិនិយោគនៅខេត្តព្រះសីហនុ ដែលអនុគណ:កម្មាធិការវិនិយោគទទួលបានសំណើលើក ទឹកចិត្តចំនួន ២៤២គម្រោង ក្នុងនោះ ២១៣គម្រោង ទទួលបានគោលការណ៍លើកទឹកចិត្ត និងនៅសល់កំពង់ពិនិត្យវាយតម្លៃក្នុងចំណោម ២១៣គម្រោង មាន៥០គម្រោង បានចាប់ផ្តើមដំណើការសាងសង់។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរា ជាណាចក្រកម្ពុជា បានថ្លែងអំណគុណការទទួលស្វាគមន៍ លោក និងសហការី យើងមានអគ្គកុងស៊ុលប្រចាំខេត្តព្រះ សីហនុ និងខេត្តសៀមរាប យើងមានមិត្តភាពជាមួយខេត្តព្រះសីហនុ ដោយផ្លូវល្បឿនលៀន និងតំបន់សេដ្ឋកិច្ចពិសេស ដោយសារខេត្តព្រះសីហនុ មានទេសភាពស្រស់ស្អាតចំពោះវិស័យទេសចរណ៍។ ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនង ៦៦ឆ្នាំ ជាទំនាក់ទំនងប្រពៃណីល្អ បង្កើតបានគំរូជាទំនាក់ទំនងអន្តរជាតិ យើងតែងតែគោរពអធិបតេយ្យភាពគ្នាទៅវិញ ទៅមក ការពារសន្តិសុខ និងបន្តការគាំទ្រគ្នាធ្វើឪ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សង្ឃឹមថា កិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា និងចិនទទួលបានលទ្ធផលផ្លែផ្កា ជាមិត្តភាពដែកថែប ជាមូលដ្ឋានគ្រឹះសម្រាប់អនាគតភ្លឺស្វាង ដែលជាកិច្ចសហប្រតិបត្តិការមិនអាចខ្វះបាន ។