BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤២២ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៣៨ករណី ខណៈអ្នកជំងឺ ៣៧៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩៤,៨៣៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៩៥០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៩០,២៧៣នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៥,៦៤៧ករណី៕