ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះលើគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេច ដើម្បីឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបានកើតឡើងកាលពី ២៦ឆ្នាំមុន ក្នុងថ្ងៃតែមួយ។ សម្តេចតេជោបានរំលឹកថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មេដឹកនាំខ្មែរក្រហម រួមមាន ខៀវ សំផន នួន ជា និង អៀង សារី ព្រមទាំងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានទទួលទានអាហារពេលល្ងាចនៅគេហដ្ឋានរបស់សម្តេច ដែលបង្ហាញពីរបត់សម្រាប់ប្រទេសជាតិ។ កិច្ចជំនួបនោះបានកត់សម្គាល់នូវចំណុចសំខាន់នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ឈានបានដល់ការបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍ និងជួយដល់ការបង្រួបបង្រួមជាតិ និងបូរណភាពទឹកដីជាលើកដំបូងក្នុងរយៈពេលរាប់រយឆ្នាំ។ 

នៅពេលក្រឡេកទៅមើលពីអតីតកាល ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន បានរំឮកពីបរិយាកាសនៃរាត្រីដ៏សែនសំខាន់ក្នុងក្រុងតាខ្មៅ ដែលអតីតសត្រូវ មកអង្គុយតុចរចារជាមួយគ្នា ក្លាយជានិមិត្តរូបនៃពេលវេលាដ៏មុតស្រួចក្នុងការស្វែងរកសន្តិភាព។ ជាពេលវេលាពោរពេញដោយក្តីសង្ឃឹម និងលទ្ធភាព ដែលតំណាងឱ្យការបញ្ចប់សង្គ្រាមស៊ីវិលជាច្រើនឆ្នាំ និងថ្ងៃរះដែលរង់ចាំជាយូរមកហើយនៃការបង្រួបបង្រួមជាតិ និងបូរណភាពទឹកដី ដែលជាសមិទ្ធិផលប្រវត្តិសាស្ត្របន្ទាប់ពីការតស៊ូជាច្រើនសតវត្ស។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «ខ្ញុំសម្រេចទទួល ខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅ ដោយចង់ផ្ញើសារ៣ចេញទៅកាន់៖ ១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំរបស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។ ២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។ ៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិសូមមកវិនិយោគនិងមកទេសចរណ៍នៅកម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ»។

សម្តេចតេជោបានបញ្ចប់សារដោយសង្កត់ធ្ងន់លើជោគជ័យនៃយុទ្ធសាស្ត្រនយោបាយ “ឈ្នះ-ឈ្នះ” ហើយបានរំលឹកពីឃ្លារំថា “ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព”៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក