ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្ត្រីនគបាលខេត្តកំពង់ធំម្នាក់ ត្រូវផ្អាកការងារជាបណ្ដោះអាសន្នក្រោយប្រើអំពើហឹង្សាវាយទៅលើប្រជាពលរដ្ឋ

កំពង់ធំ៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ធំម្នាក់ បានរងរបួសធ្ងន់ និងហូរឈាមពេញខ្លួន បន្ទាប់ពីត្រូវមន្ត្រីនគរបាលមូលដ្ឋានប្រើហិង្សាលើ។ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា មន្ត្រីដែលត្រូវបានចោទប្រកាន់ពីប្រើអំពើហឹង្សាលើប្រជាពលរដ្ឋ ត្រូវបាននាំខ្លួនមកសាកសួរ និងបន្តនីតិវិធីស្រាវជ្រាវ ព្រមទាំងផ្អាកការងារបណ្ដោះអាសន្ន។ មន្ត្រី​នគបាលដែលរងការចោទប្រកាន់នោះត្រូវបានគេស្គាល់ឈ្មោះថា ជា ធឿង មានតួនាទីជារងប៉ុស្តិ៍ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឧបទ្ទវហេតុប្រើអំពើហិង្សាពីមន្ត្រីនគបាលស្រុកបារាយណ៍ទៅលើប្រជាពលរដ្ឋ បានកើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងបណ្តាញព័ត៌មានផ្សេងៗដោយបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការប្រព្រឹត្តរបស់មន្ត្រីនគបាល។

មតិសាធារណជនបានចាត់ទុក​ឧបទ្ទវហេតុ​ប្រើអំពើហិង្សានេះ​ថា​ជា​អំពើ​ឃោរឃៅ​លើ​ពលរដ្ឋ​ដោយ​មន្ត្រី​នគបាល ព្រោះខ្លួនបានសន្យាថា​នឹង​បម្រើ និង​ការពារ​សហគមន៍៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក