ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មន្ត្រីខេត្តសៀមរាបបញ្ចប់វគ្គបណ្តុះបណ្តាលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ខេត្តសៀមរាប៖ វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ក្នុងគោលបំណងពង្រឹងជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលនេះដល់មន្ត្រីចំនួន ៥០នាក់ មកពីស្ថាប័ននានាទូទាំងខេត្ត។

ពេញមួយវគ្គបណ្តុះបណ្តាល សិក្ខាកាមត្រូវបានណែនាំអំពីការយល់ដឹងជាទូទៅនូវជំនាញសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រមសីលធម៌ បច្ចេកទេស និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយវិវាទ។ បន្ថែមពីនោះ គឺធ្វើយ៉ាងណាដើម្បីបំពាក់មន្ត្រីឱ្យមានជំនាញកាន់តែល្អប្រសើរឡើងក្នុងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស រួមមានលោក មាស សុខកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសមាជិក អ.ដ.ក., លោក សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក., លោក សុខ ថុល អភិបាលរងខេត្តសៀមរាប និង ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.។ 

វគ្គនេះបានបញ្ចប់ដោយការផ្តល់វិញ្ញាបនបត្រ ក្នុងពិធីបិទ ដែលមានលោក លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃ អ.ដ.ក.តំណាងលោកយ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានចូលរួមអបអរសាទរដល់សិក្ខាកាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក