ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​លួច​ខ្សែភ្លើង​នៅ​ក្រុងព្រះសីហនុ​

ក្រុងព្រះសីហនុ៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីធ្វើសកម្មភាពលួចខ្សែភ្លើងពីផ្ទះមួយកន្លែង ស្ថិតក្នុងក្រុមទី១៧ ភូមិ៥ សង្កាត់៤។

ស្ត្រី​រង​គ្រោះ​ឈ្មោះ អែម សុខគីម អាយុ​៤១​ឆ្នាំ ជា​អ្នក​លក់ដូរ​បានប្តឹងទៅ​សមត្ថកិច្ច​អំពីករណីនេះ។ ភ្លាមៗនោះសមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនៅនឹងកន្លែងបញ្ជូនយកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងដកហូតបានខ្សែភ្លើង១ខ្សែជាភស្តុតាង។

ជនសង្ស័យឈ្មោះ ព្រំ ឡែហ៊ាង អាយុ២៦ឆ្នាំ ជាងឈើ និងឈ្មោះ សន ណាវីន ហៅអាក្របី អាយុ១៧ឆ្នាំ បានផ្លោះរបងដែកចូលទៅក្នុងផ្ទះ តាមទ្វារក្រោយដែលគន្លឹ:ទ្វារខូច។ ក្រោយសាកសួរ ជនសង្ស័យខាងលើបានឆ្លេីយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងពិតប្រាកដមែន។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​កំពុង​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អាជ្ញាធរ​បាន​ក្រើនរំលឹក​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​រាយការណ៍​ពី​សកម្មភាព​គួរ​ឱ្យ​សង្ស័យ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក