ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្ត មីយ៉ាហ្គិ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា

ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Murai Yoshihiro អភិបាលខេត្ត មីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលប្រទេសជប៉ុន ដើម្បីសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកមិញនេះ។ កិច្ចប្រជុំនេះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាណាខេត្តជប៉ុន និងកម្ពុជា។

ក្នុងជំនួបនោះ អភិបាលខេត្ត មីយ៉ាហ្គិ ជម្រាបជូនពីការការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រមព្រៀងនេះមានគោលបំណងជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេស។

អភិបាលខេត្ត មីយ៉ាហ្គិ បានបង្ហាញជំនឿជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ និងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានាពេលអនាគត។ អភិបាលខេត្ត ក៏បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកក្នុងនាមជាប្រធានសមាគមអភិបាលខេត្តជប៉ុន ក្នុងការលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូរវាងខេត្តជប៉ុន និងកម្ពុជា។

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអបអរសាទរអភិបាលក្រុង មីយ៉ាហ្គិ ចំពោះការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការ ដែលធ្វើឡើងកាលពីថ្ងៃទី ២៦ ខែធ្នូ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនរបស់ខ្លួនសម្រាប់ការគាំទ្រជាបន្តបន្ទាប់ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក ដោយបានជួយដល់ការស្ដារ និងកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

សម្តេចនាយករដ្ឋមន្ត្រីបានកត់សម្គាល់ពីវឌ្ឍនភាពដ៏រឹងមាំក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មីយ៉ាហ្គិ និងរដ្ឋាភិបាលជប៉ុន ដែលបានយកចិត្តទុកដាក់ចំពោះកម្មសិក្សាការី និងកម្មករជំនាញកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុន។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនឹងបន្តចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាចូលរួមពង្រឹង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា លើជំនាញផ្នែកយានយន្ត, បច្ចេកវិទ្យា និង ឌីជីថល ដែលនឹងឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា ក៏ដូចជាទីផ្សារការងារនៅប្រទេសជប៉ុនទាំងនាពេលបច្ចុប្បន្ន និងអនាគត។

នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្ត មីយ៉ាហ្គិ រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីបង្កើតផែនការអភិវឌ្ឍន៍ជាក់ស្តែងឆ្ពោះទៅមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក