ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ការ បង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ មានពីរបង្ក្រាបពីរ ដោយមិនមានការលើលែងនោះទេ!

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ការ បង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ មានពីរបង្ក្រាបពីរ ដោយមិនមានការលើលែងនោះទេ។ ស្របពេលដែលខេត្តព្រះសីហនុ រៀបចំបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ ពិសេសការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុកយកចិត្តទុកដាក់បញ្ហាក្រុមក្មេងទំនើងមិនត្រូវមានការយោគយល់លើកលែងនោះទេ បើឃើញមួយត្រូវបង្ក្រាបមួយ ឃើញពីរបង្ក្រាបពីរ មិនមានការណែនាំអ្វីទៀតទេ គឺយើងត្រូវតែអនុវត្តតាមច្បាប់ជាប់ជាប្រចាំ ទន្ទឹមនោះបញ្ហាគ្រឿងញៀនក៏ដូចគ្នាផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យភូមិ ឃុំ សង្កាត់របស់យើងមានសុវត្ថិភាព ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា។

លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសង្កត់ធ្ងន់ថា អភិបាលរងខេត្ត ដែលទទួលបន្ទុកតាមក្រុង ស្រុកទាំង៥ របស់ខេត្តព្រះសីហនុត្រូវចុះសហការជាមួយអាជ្ញាធរក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅធ្វើការអប់រំផ្សព្វផ្សាយនៅតាមសាលារៀនក្នុងក្រុង ស្រុក ពិសេសជាការលើកទឹកចិត្តដល់សិក្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្រ និងផ្សព្វផ្សាយវិធានការចំបាច់នានាចំពោះក្មេងទំនើង ដើម្បីឈានឆ្ពោះទៅការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ទទួលបានលទ្ធផលកាន់តែល្អបន្ថែមទៀត ម្យ៉ាងទៀតក្មេងទំនើងវាមានការទាក់ទងទៅនឹងការបង្កើតជាក្រុមនៅតាមសាលារៀន តាមភូមិ ដូចជាការណាត់វាយគ្នានៅក្នុងសាលា និងក្រៅសាលា ការបង្ហោះម៉ូតូ ការលាក់ដាវសាំម៉ារ៉ៃជាដើម ការចេញពីសាលារៀនមិនទៅផ្ទះ ផ្តុំគ្នានៅក្នុងសាលា ឬនៅតាមទីប្រជុំជននានាដែលជាដើមចមបង្កបានជាក្រុមក្មេងទំនើង ម្យ៉ាងទៀតការចុះទៅពង្រឹងការផ្សព្វផ្សាយជាវិធីមួយសាស្ត្រជួយពង្រឹងគុណភាពសិក្សាបានថែមទៀតផង។ ឆ្នាំសិក្សា២០២៣-២០២៤ ការសិក្សារបស់សិស្សក្នុងខេត្តព្រះសីហនុទទួលបានលទ្ធផលល្អប្រសើរ ជាប់និទ្ទេស A មានការកើនឡើងជាងឆ្នាំ២០២៣ ក្នុងនោះនិទ្ទេស B C D ក៏មានការកើនឡើង ប៉ុន្តែនិទ្ទេស E មានការថយចុះ សូមពង្រឹងគុណភាពអប់រំដោយធ្វើយ៉ាងណាឱ្យសិស្សរបស់យើងទទួលបាននិទ្ទេស A.B.C កាន់តែច្រើន ដូច្នេះរដ្ឋបាលក្រុង ស្រុក រួមនឹងអភិបាលរងខេត្ត ដែលទទួលបន្ទុកនៅតាមគោលដៅ សូមចាប់ដៃគ្នាចុះទៅជួបអាជ្ញាធរក្រុង ស្រុក ដើម្បីបង្កើនគុណភាពសិក្សារបស់សិស្សចាប់ពីដើមឆ្នាំ ដើម្បីលើកទឹកចិត្តពង្រឹងគុណភាពវិស័យអប់រំ ស្មើនឹងគាត់បានចូលរួមក្នុងសង្គមរបស់យើងបានល្អ ព្រោះប្រទេសជាតិមួយខ្លាំង ត្រូវការធនធានមនុស្សដែលមានចំណេះដឹងខ្លាំង ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសជាតិរបស់យើងកាន់តែល្អប្រសើរជាក់ជាមិនខាន។

ក្នុងឱកាសនោះ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ទីរសុខាភិបាល ពិសេសអភិបាលរងខេត្តទទួលផែនសុខាភិបាល និងមន្ទីរសុខាភិបាលត្រូវឧស្សាចុះទៅមណ្ឌលសុខភាពនៅតាមក្រុង ស្រុកទាំង៥ ដើម្បីទៅត្រួតពិនិត្យគុណភាព នៃការបំរើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពនីមួយៗ ដើម្បីពង្រឹងវិជ្ជាជីវៈ ក្រមសីលធម៌មន្ត្រីសុខាភិបាល ការទទួលខុសត្រូវ ឥរិយាបថមន្ត្រីក្នុងការទំនាក់ទំនងជាមួយអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ចាជីវៈជាគ្រូពេទ្យល្អ មានភាពរាក់ទាក់ រួសរាយជាមួយប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលមានការសប្បាយរីករាយ និងមានការអរគុណ ដោយមិនមានពាក្យរិះគន់ដល់ក្រុមគ្រូពេទ្យ ទន្ទឹមនោះត្រូវមានក្រុមគ្រូពេទ្យនៅប្រចាំការនៅតាមមណ្ឌលសុខភាពជាប់ជាប្រចាំ។

ជាមួយគ្នានោះដែរ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំកែលម្អអនាម័យ បរិស្ថាន រៀបចំតាក់តែងភ្លើងលម្អនៅតាមដងផ្លូវសាធារណក្នុងទីប្រជុំជនក្រុង ស្រុក និងនៅតាមតំបន់កម្សាន្តនានា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ព្រោះខេត្តព្រះសីហនុ ជាខេត្តគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ទទួលបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ខេត្ត ក្រុង ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងឆ្លងឆ្នាំនាពេលខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក