ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Miralem Pjanic កីឡាករចុងក្រោយគេដែលចាកចេញពី Barcelona

អេស្ប៉ាញ៖ ក្លិបតួកគី Besiktas បានប្រកាសពីការនាំយកកីឡាករ Miralem Pjanic ពីក្លិប FC Barcelona ក្នងលក្ខខណ្ឌខ្ចីជើងរយៈពេល ១រដូវកាលពេញ ខណៈខ្សែបម្រើសញ្ជាតិបូស្នៀរូបនេះគឺជាកីឡាករចុងក្រោយគេដែលបានចាកចេញពីក្លិបនារដូវកាលទីផ្សារដោះដូរកីឡាករនេះ។

ទន្ទឹមនឹងការនាំយកកីឡាករវ័យ ៣១ឆ្នាំនេះ Besiktas នឹងត្រូវរ៉ាប់រងរាល់ការចំណាយរបស់ Pjanic រួមទាំងការបង់ថ្លៃចំនួន ២,៧លានអឺរ៉ូមកកាន់ក្លិប Barcelona ផងដែរ ជាថ្នូរនឹងការរក្សាទុក Pjanic រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

Miralem Pjanic បានមកដល់ក្លិប Barcelona ពីក្លិបសេះបង្កង់ Juventus កាលពីឆ្នាំ២០១៩ ដោយទទួលបានឱកាសបង្ហាញខ្លួនសរុប ៣០ប្រកួតគ្រប់ក្របខណ្ឌទាំងអស់។ ប៉ុន្តែយ៉ាងណាក្តី កីឡាកររូបនេះហាក់ពុំសមប្រកបឡើយ ដោយស្ទើរតែគ្មានឱកាសបង្ហាញខ្លួនសោះក្រោយការមកដល់របស់លោក Ronald Koeman។

កីឡាករជាច្រើនបានចាកចេញពីក្លិប Barcelona រដូវកាលនេះ ក្នុងគោលដៅទប់ទល់ការចំណាយរបស់ក្លិបឱ្យស្របទៅតាមគោលការណ៍ហិរញ្ញវត្ថុរបស់ La Liga ជាពិសេសការចាកចេញរបស់ Lionel Messi នារដូវកាលនេះទៅកាន់ PSG។ ក្រោយមកទៀតកីឡាករសំខាន់ៗជាច្រើនត្រូវបានស្នើកាត់បន្ថយប្រាក់ខែ និងមួយចំនួនទៀតត្រូវបានដាក់ឱ្យក្លិបផ្សេងខ្ចីជើង ក្នុងគោលបំណងសម្រាលបន្ទុកក្លិប និងដើម្បីអាចចុះបញ្ជីកីឡាករថ្មីចូលរួមបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក