ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរចាប់ក្មេងទំនើង ៥នាក់ ក្រោយការប៉ះទង្គិចគ្នាដោយហិង្សានៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានការប្រឈមមុខដាក់គ្នារវាងក្រុមក្មេងទំនើងពីរក្រុមនៅនៅភូមិ ថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ឈានទៅដល់ការប្រើហិង្សា បណ្តាលឲ្យខូចខាតម៉ូតូ១គ្រឿង ដែលជារបស់បក្សពួក។ ថ្វីដ្បិតតែមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងក៏ដោយ មិនមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ ។

មន្ត្រីអនុវត្តច្បាប់បានអន្តរាគមន៍ និងចាប់ខ្លួនមនុស្ស៥នាក់ដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ ខណៈខ្លះទៀតបានរត់គេចពីកន្លែងកើតហេតុ។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មានជនសង្ស័យម្នាក់អាយុទើបតែ១២ឆ្នាំ និងម្នាក់ទៀតអាយុ១៣ឆ្នាំ។

ដោយយោងតាមច្បាប់ការពារអនីតិជន សមត្ថកិច្ចសម្រេចនាំជនសង្ស័យវ័យក្មេង ចូលទៅមើល បន្ទប់ឃុំឃាំង ក្នុងពន្ធនាគារ ខេត្តកំពង់ធំ។ មន្ត្រីតុលាការបញ្ជាក់ថា នោះមិនមែនជាវិធានការដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែ ជាមធ្យោបាយអប់រំ និងរារាំងពួកគេពីការប្រព្រឹត្តខុសនាពេលអនាគត។

ដោយឡែង ក្រុមក្មេងទំនើងបីនាក់ទៀត ដែលមានអាយុលើសពី ១៤ឆ្នាំ តុលាការបង្ហាញថាពួកគេនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរ៉ឹងដោយអនុលោមតាមច្បាប់។ ទន្ទឹមនឹងនោះ កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដែលរត់គេចខ្លួន ដោយមានផែនការរៀបចំសំណុំរឿងបញ្ជូនខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក