ក្រុងប៉ោយប៉ែត៖ ក្នុងចំណាត់ការប្រឆាំងនឹងអំពើហិង្សាលើក្រុមក្មេងទំនើង អាជ្ញាធរបានចុះល្បាតក្នុងសាស្ត្រក្រុងប៉ោយប៉ែត ដល់ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤។ នៅវេលាម៉ោង១៧និង៤០នាទី ខណៈដែលសមត្ថកិច្ចចុះទៅដល់កន្លែងនោះក៏បានជួបក្រុមក្មេងទំនើង ៦នាក់ ដែលធ្វើសកម្មភាពគួរឱ្យសង្ស័យ។ ការស៊ើបអង្កេតរបស់អាជ្ញាធរភ្លាមៗបានឈានទៅដល់ការដកហូតកាំបិតផ្គាក់ចំនួន៣ដើម កាំបិតកែច្នៃបាក់ដងចំនួន១ដើមកាំបិតប៉័ងតោចំនួន១ ដាវចំនួន១ដើម ដំបងឈើចំនួន១ ដែកទីបចំនួន និងស្នាប់ដៃចំនួន១។
ជនសង្ស័យទី១ ត្រូវបានសមត្ថកិច្ចនាំខ្លួនភ្លាមៗទៅសាកសួរនៅប៉ុស្តិ៍នគរបាលមូលដ្ឋាន។ ជនសង្ស័យមុនគេឈ្មោះ រិទ្ធ វណ្ណៈ អាយុ១៤ឆ្នាំ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឆ្លើយសារភាពថា ចំពោះសកម្មភាពនៃក្រុមក្មេងទំនើងដែលពួកគេបានជួយបង្កើត ដែលត្រូវបានគេស្គាល់ថា "BP" ដែលតំណាងឱ្យ "បាញ់ភ្លើង"។ ឈ្មោះ រិទ្ធ បានបង្ហើបថា ក្រុមក្មេងទំនើងនេះត្រូវបានបង្កើតឡើងជិតមួយឆ្នាំមុនដែលមានសមាជិក១០នាក់ ហើយគួរឲ្យកត់សម្គាល់ថា «ខ្វះមេក្រុមដឹកនាំ»។ ថ្វីត្បិតតែពួកគេនៅក្មេងក៏ដោយ ក៏ពួកគេប្រដាប់ដោយម៉ូតូ ស្នាប់ដៃចំនួន ដំបង និងកាំបិតពេលចង់ធ្វើសកម្មភាពអ្វីមួយ។ ឈ្មោះ រិទ្ធ បានសារភាពដោយបើកចំហថា ពួកគេធ្លាប់មានជម្លោះកន្លងមក។
ក្មេងទំនើងឈ្មោះ រិទ្ធ រៀបរាប់លម្អិតពីសកម្មភាពអំពើហិង្សាចំនួនបួនដែលពាក់ព័ន្ធនឹងក្រុមក្មេងទំនើងរបស់ពួកគេ។ លើកទីមួយបានកើតឡើងកាលពីបីខែមុន នៅពេលដែលពួកគេ និងសមាជិក្រុម បានវាយប្រហារក្រុមមនុស្ស ៦នាក់ដែលជិះម៉ូតូ។ ការប្រឈមមុខគ្នាលើកទីពីរបានកើតឡើងនៅជិតស្តុប Sanko ដែល ឈ្មោះ រិទ្ធ កំពុងតែជិះម៉ូតូ តែត្រូវបានភាគទីម្ខាងទៀតបានយកដុំដែកគប់ខ្លួន។ ការប៉ះទង្គិចគ្នាលើកទីបី បានកើតឡើងនៅកន្លែងលក់កាហ្វេ នៅស្តង់តាងួន ដែលក្រុមជនខិលខូច JK ដ៏ល្បីបានវាយបំផ្លាញម៉ូតូមួយគ្រឿងរបស់ពួកគេ។ លើកទីបួន ឈ្មោះ រិទ្ធ កំពុងតែនៅផ្ទះស្រាប់តែក្រុម lk មកកាប់ម៉ូតូរបស់ខ្លួនដល់ផ្ទះ ហើយក្រុមបក្ខពួករបស់ខ្លួនយកកាំបិតចេញទាំងអស់គ្នាតែកាប់វាអត់បានពួកខ្លួនកាប់ត្រូវម៉ូតូ។
ជនសង្ស័យទី២ សារភាពគឺឈ្មោះ ជាតិ លេបហេង អាយុ ១៥ ឆ្នាំ ជាសមាជិកក្រុម BP។ បន្ទាប់ពីឈប់រៀននៅខែឧសភា ឆ្នាំ ២០២៤ ឈ្មោះ ហេង បានចូលរួមក្នុងក្រុមក្មេងទំនើងជាមួយមិត្តភក្ដិចំនួន ១២ នាក់ ដោយកត់សម្គាល់ពីការជួបគ្នាញឹកញាប់របស់ពួកគេជាមួយក្រុមគូប្រជែង រួមមាន KK5 និង TJJ ។ ទោះបីជាអំពើទុច្ចរិត និងអំពើហិង្សាបានឈានដល់ថ្ងៃរបស់ពួកគេក៏ដោយ ឈ្មោះ ហេង អះអាងថា គ្មានរបួសធ្ងន់ធ្ងរណាមួយបានកើតឡើងក្នុងអំឡុងពេលប្រឈមមុខដាក់គ្នានោះទេ។
ជនសង្ស័យទី៣ ឈ្មោះ តែ បូណា អាយុ ១៤ ឆ្នាំ សព្វថ្ងៃ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លើយសារភាពថា ពួកខ្លួនបានបង្កើតក្រុមឈ្មោះ BP បានរយៈពេលជាងមួយឆ្នាំហើយក្រុម BP ហើយ ក្រុមBP បកប្រែមកថា «បាញ់ភ្លើង» ក្រុមរបស់ខ្លួនមានសមាជិក១២នាក់ មានទីតាំងនៅ មណ្ឌល៧ ភូមិប្រជាធម្មកើតផ្ទះរបស់ ចាន់ ណារិទ្ធ។ កាំបិតរបស់ក្រុមខ្លួនមានចំនួន៦ឬ៧ដើម ទុកនៅក្នុងផ្ទះ ឈ្មោះ វណ្ណៈ បើមានអី្វរឿងអី្វទើបយកចេញមកប្រើការ។ ឈ្មោះ បូណា ដឹងថា វណ្ណៈ មានកាំបិតវែង កាំបិតផ្គាក់ ក្រៅពីនេះខ្លួនអត់ដឹងរបស់នរណាទៀតទេ។ ក្រុមរបស់ខ្លួនធ្លាប់ធ្វើសកម្មភាព៤ដង គឺនៅស្រះត្រជាក់ចិត្តម្ដង គប់គ្នា ក្រៅពីនេះទៀត មកកាប់ដល់ផ្ទះអត់មានរបួសទេ លើកទីបី គេមកគប់ដល់ផ្ទះទៀត គឺគប់ឌឺគ្នាជាមួយ ឈ្មោះ វណ្ណៈ។ លើកទី៤នៅផ្ទះឈ្មោះ ណា គេកប់ត្រូវខ្នង អត់មានរបួសទេ។ ក្រុមនេះ ពេលគេមកកាប់ដល់ផ្ទះក៏យកកាំបិតដេញកាប់គេវិញតាមផ្លូវ ប្រើប្រាស់កាំបិត៥ឬ៦ដើម។
ជនសង្ស័យទី៤ ឈ្មោះ កែវ លឹមហ៊ួរ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បានឆ្លើយថា ខ្លួនបានឈប់រៀននៅឆ្នាំ ២០២៤ ខ្លួនក៏បានចូលក្រុម BP បានរយៈពេលមួយខែប៉ុណ្ណោះក្រុម BP បានបង្កើតយូរហើយក្រុមនេះគឺមិនមានមេក្រុមទេ ក្រុមរបស់ ខ្លួន(ក្រុមBP)មានគ្នា ១២ទៅ១៣នាក់ប៉ុណ្ណោះខ្លួនអត់ស្គាល់អស់ទេ។ ក្រុមនេះបានធ្លាប់ធ្វើសកម្មភាពនៅថ្ងៃមួយ (មិនចាំថ្ងៃ) ខ្លួនបាននៅក្នុងផ្ទះអាណាក់ ហើយក្រុម JK មកកាប់អាណាក់ដល់ផ្ទះ ហើយក្រុមខ្លួនតដៃដោយយកដុំថ្មគប់ហើយគ្នាខ្លួនយកកាំបិតដេញកាប់ពួកវាវិញតែអត់មានអ្នកណារងរបួសទេ។ ក្រុមខ្លួនមានកាំបិតចំនួន ៦ ដើមចំពោះកាំបិតវែងរបស់ប៉ាអារិទ្ធគាត់ឈ្មោះ ចាន់ វណ្ណារិទ្ធ ចំពោះ ដាវរបស់ឈ្មោះ រិទ្ធ និងកាំបិតនៅសល់ប្រើប្រាស់រួមហើយក្រុមខ្លួនអត់មានអ្នកណាប្រើថ្នាំញៀនទេ។
ជនសង្ស័យទី៥ ឈ្មោះ រុំ សុវណ្ណារាជ្យ អាយុ១៤ឆ្នាំ បានរៀបរាប់ពីការចាប់ផ្តើមបង្កើតក្រុម BP កាលពីពេលថ្មីៗនេះ ដោយបង្ហើបថា ខ្លួនបានចូលជាសមាជិកក្រុមនេះ ទើបតែ១០ថ្ងៃប៉ុណ្ណោះ។ ឈ្មោះ រុំ សុវណ្ណារាជ្យ បានរៀបរាប់លម្អិតអំពីកាំបិតដែលពួកគេកាន់—ខ្លះជាកម្មសិទ្ធិរបស់សមាជិក ចំនួន ៦ទៅ៧ដើម ដោយកាំបិតវែងជារបស់ឈ្មោះណាក់ និងឪពុកគេ កាន់ម្ដងម្នាក់ក្រៅពីនោះរបស់អាយុ មួយ របស់អានីមួយ នៅសល់ប្រើរួមគ្នា។ កាំបិតទាំងអស់គឺទុកនៅក្នុងផ្ទះឈ្មោះ រិទ្ធ គាត់ជាអ្នកគ្រប់គ្រង ហើយពេលថ្ងៃខ្លួនមកលេងផ្ទះគាត់។ ខ្លួនអត់ដែលចេញ ធ្វើសកម្មភាពខាងក្រៅទេ តែពេលគេទៅកាប់ដល់ផ្ទះខ្លួន អត់តប់តទេគឺរត់គេចខ្លួន។
ជនសង្ស័យចុងក្រោយឈ្មោះ ចាន់ វណ្ណារិទ្ធ អាយុ៤៥ឆ្នាំ រស់នៅភូមិ ប្រជាធម្មកើត សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឈ្មោះ រិទ្ធ បានអះអាងថា កាំបិតដែលរឹបអូសបានក្នុងប្រតិបត្តិការនេះ ភាគច្រើនជារបស់កូនៗរបស់គាត់ កាំបិតរបស់ខ្លួនមានតែមួយទេ ក្រៅពីនោះគឺជាកាំបិតក្មេងៗប្រមូលមកទុកនៅក្រោមគ្រែមុខផ្ទះរបស់ខ្លួន និងតាមព្រៃចម្ការ ចេះតែរើសទុកដាក់ទៅនៅផ្ទះ។
ពេលនេះសមត្ថកិច្ចកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការចងក្រងភស្តុតាងប្រឆាំងនឹងក្រុមក្មេងទំនើង ឈ្មោះ BP ដែលតែងមានសកម្មភាពហិង្សានៅក្នុងក្រុងប៉ោយប៉ែត៕