ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរក្រុងព្រះសីហនុនឹងចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមផ្លូវសាធារណៈផ្លូវផ្សារដារាសំណាង

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមបណ្ដោយផ្លូវសាធារណៈ(ផ្លូវផ្សារដារាសំណាង)ចាប់ពីចន្លោះក្បាលដីលេខ ១១១០ ដល់ចន្លោះក្បាលដីលេខ ៥០៤ និងលេខ ៣១២៣ទៅតាមប្លង់ប្រព័ន្ធសុរិយាដី ស្ថិតនៅភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ។

រដ្ឋបាលក្រុងព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលបានសាងសង់ផ្ទះ សំយ៉ាបផ្ទះ របង និងសំណង់ផ្សេងៗមិនរៀបរយលើដីចំណីផ្លូវសាធារណៈ(ផ្លូវផ្សារដារាសំណាង) ចាប់ពីចន្លោះក្បាលដីលេខ ១១១០ ដល់ចន្លោះក្បាលដីលេខ ៥០៤ និងលេខ ៣១២៣ ស្ថិតនៅភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឱ្យបានជ្រាបថាការសង់សំណង់មិនរៀបរយ ការលក់ដូរលើចិញ្ចើមផ្លូវ ការដាក់សម្ភារផ្សេងៗលើចិញ្ចើមផ្លូវសាធារណៈរបស់បងប្អូន បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ សោភ័ណភាព ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការកកស្ទះចរាចរណ៍ ព្រមទាំងបង្កការលំបាកដល់រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ចូលទៅអន្តរាគមន៍នៅពេលមានគ្រោះអគ្គិភ័យឬគ្រោះថ្នាក់ផ្សេងៗកើតមានឡើង។

រដ្ឋបាលក្រុងព្រះសីហនុ រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធនឹងចុះធ្វើការវាស់វែង កំណត់ចំណីផ្លូវខាងលើនេះ ដើម្បីធ្វើការស្ថាបនាផ្លូវនេះឡើងវិញតាមគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយផ្អែកតាមប្លង់ប្រព័ន្ធសុរិយោដីចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះតទៅ។

ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងព្រះសីហនុ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធទី១-បញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗនៅលើដីចំណីផ្លូវសាធារណៈខាងលើនេះចាប់ពីថ្ងៃជូនដំណឹងនេះតទៅទី២-ត្រូវធ្វើការរុះរើសំណង់មិនរៀបរយដោយស្ម័គ្រចិត្ត និងជញ្ជូនយកចេញឱ្យអស់ពីទីតាំងដីចំណីផ្លូវនៅមុនថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ជាកំហិត។ផុតកាលបរិច្ឆេទកំណត់ខាងលើ ក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលក្រុងនឹងចាត់វិធានការរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារឡើយ។

រដ្ឋបាលក្រុងព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដូចបានរៀបរាប់ខាងលើ នឹងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក