ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បេក្ខជនចុងក្រោយចំនួន ៣០ ត្រូវបានប្រកាសជាប់ជា មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបើកដំណើរការប្រឡងប្រជែងជ្រើសរើស មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២។ ការប្រឡងផ្ទាល់មាត់ត្រូវបានចាត់ចែងដោយគណៈមេប្រយោគ ដឹកនាំដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ដំណើរការនៃការសម្ភាសនេះ ត្រូវបានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយតម្លាភាព ដោយមុនពេលសម្ភាស បេក្ខជនទាំងអស់ត្រូវបានត្រួតពិនិត្យ និងមិនអនុញ្ញាតឱ្យយកចូល ឬប្រើប្រាស់នូវសំណៅឯកសារ ទូរសព្ទ និងមធ្យោបាយទំនាក់ទំនងផ្សេងៗ ព្រមទាំងត្រូវចាប់ឆ្នោតជ្រើសរើសលំដាប់វេនសម្រាប់ការចូលសម្ភាស។

កិច្ចដំណើរការនៃការសម្ភាសនេះ ត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍អនាមិកភាព ពោលគឺ ទាំងអត្តសញ្ញាណ អត្តលេខ លំដាប់លេខរៀងចូលសម្ភាសរបស់បេក្ខជននីមួយៗ មិនត្រូវបានបង្ហាញ នៅក្នុងអំទ្បុងពេលសម្ភាសនោះឡើយ។

មានបេក្ខជនចំនួន ៦០ រូប ត្រូវធ្វើការសម្ភាស ដែលត្រូវបានជ្រើសរើសជាប់នៅដំណាក់កាលទី១។

នៅក្នុងលទ្ធផលគួរឲ្យកត់សម្គាល់ លទ្ធផលស្ថាពរនៃការប្រទ្បងប្រជែងនេះ ត្រូវបានប្រកាសភ្លាមៗបន្ទាប់ពីការសម្ភាសន៍ ជាលទ្ធផលមានការជ្រើសរើសបេក្ខជនចុងក្រោយចំនួន ៣០ នាក់ក្នុងនោះមានស្ត្រី ៧ នាក់ រួមជាមួយបេក្ខជនបម្រុងចំនួន ៦ នាក់ ក្នុងនោះ ៦ នាក់ជាស្ត្រី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក