ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចាប់ខ្លួនក្រុមក្មេងទំនើងប្រដាប់ដោយដាវ និងកាំបិត ៦នាក់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ស្វាយរៀង៖ ក្រុមក្មេងទំនើងអាយុ ១៥ឆ្នាំ ចំនួន ៦នាក់ ប្រដាប់ដោយដាវនិងកាំបិត ត្រូវបានប៉ូលីសចាប់ខ្លួននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពកាចសាហាវរបស់ពួកគេ។ ក្រុមក្មេងទំនើងនេះត្រូវបានគេប្រទះឃើញជិះម៉ូតូ ៣គ្រឿង តាមដងផ្លូវក្នុងស្រុកស្វាយជ្រំ ដោយអូសដាវលើថ្នល់ជាច្រើនគីឡូម៉ែត្រ មុនពេលចុងក្រោយត្រូវបានចាប់ខ្លួននៅកញ្ចុះលក់ដូរដងព្រែក ស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

នៅម៉ោងប្រមាណ៣និង៣០នាទីរសៀល នគរបាលប៉ុស្តិ៍ពោធិរាជ បានទទួលទូរស័ព្ទបន្ទាន់ពីប្រជាពលរដ្ឋទាក់ទិននឹងសកម្មភាពក្មេងទំនើងខាងលើ។ អាជ្ញាធរមូលដ្ឋានបានចល័តកម្លាំងសហការឆ្លើយតបភ្លាមៗ ដោយមានការចូលរួមពីប៉ុស្តិ៍នគរបាលជាច្រើនរួមមាន ពោធិ៍រាជ ធ្លក អង្គតាសូ និងដូនស ដើម្បីស្ទាក់ចាប់ជនសង្ស័យ។

ក្រោយឃាត់ខ្លួននៅចំណុចកញ្ចុះលក់ដូរដងព្រែក ភូមិដូនស ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីធ្វើការសាកសួរ ។ ក្នុងការសួរចម្លើយ ក្រុមក្មេងទំនើងបានសារភាពថា នៅមុនថ្ងៃនោះ វេលាម៉ោង១រសៀល ពួកគេបានរៀបចំផែនការ និងធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយ ដាវនិងកាំបិតតាមផ្លូវអូសតាមបណ្តោយថ្នល់បានចម្ងាយប្រហែល ១៥០០ ម៉ែត្រ ក៏ឈប់អូស រួចជិះម៉ូតូទៅដល់ភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ក្រុមបក្សពួកខ្លួនក៏កាន់ដាវនិងកាំបិត អូសលើថ្នល់ម្តងទៀតបានចម្ងាយប្រហែល ៥០០ម៉ែត្រ ទើបឈប់បាននាំគ្នាជិះម៉ូតូចូលផ្ទះបន្ទាប់មកក៏យកដាវនិងកាំបិតដាក់ក្នុងកែបម៉ូតូ។

ខណៈកំពុងដើរលេងនៅកញ្ចុះលក់ដូរដងព្រែកស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រុំ ស្រាប់តែក្រុមនេះត្រូវ ប្រឈមមុខដាក់ប៉ូលីស ហើយបានឃាត់ខ្លួន រួមទាំងដកហូតបានកាំបិតនិងដាវនៅក្នុងកែបម៉ូតូរបស់ពួកគេ។

ក្រោយចម្លើយសារភាពរបស់ក្មេងទំនើងខាងលើនេះ នគរបាលស្រុកស្វាយជ្រំបានរាយការណ៍ពីការចាប់ខ្លួនទៅកាន់ស្នងការនគរបាលខេត្តស្វាយរៀង និងបានពិភាក្សាជាមួយលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាប់ផ្តើមចាត់និតិវិធីច្បាប់ចំពោះក្មេងទំនើងទាំងនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក