ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផ្សព្វផ្សាយបេសកកម្មជាមួយមន្ត្រីខេត្តសៀមរាប

ខេត្តសៀមរាប៖ ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែលម្អការដោះស្រាយវិវាទសហគមន៍ក្រៅប្រព័ន្ធតុលាកា, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការបានបើកសិក្ខាសាលានៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ ដើម្បីធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្ម និងសារៈសំខាន់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាតួអង្គនៅកៀកជិតនឹងប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវាដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក ប៉ូច សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចូលរួមជាអធិបតីតំណាងរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងពិធីនេះ រួមជាមួយមន្ត្រីជាន់ខ្ពស់សំខាន់ៗដូចជា លោក មាស សុខកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក សុខ បូរ៉ា អគ្គលេខាធិការរង អ.ដ.ក.។ តំណាងអាជ្ញាធរខេត្តសៀមរាប លោក សុខ ថុល អភិបាលរងខេត្ត និង លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងមន្ត្រីពាក់ព័ន្ធមូលដ្ឋានក្រុង-ស្រុក និងមេឃុំ ចៅសង្កាត់ ទូទាំងខេត្តសៀមរាបក៏ត្រូវបានអញ្ជើញមកចូលរួមសរុប ៣១០នាក់។

សិក្ខាសាលានេះ សង្កត់ធ្ងន់លើបេសកកម្ម និងសារៈសំខាន់របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាស្ថាប័នថ្មីរបស់រដ្ឋាភិបាល ត្រូវបានបង្កើតឡើងជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា ដោយផ្តោតលើមន្ត្រីថ្នាក់ក្រោមជាតិដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ បង្កើនសមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏បានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប អំពីលទ្ធភាព នៃការចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានលើកទ្បើងអំពីសារសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ក៏ដូចជាបានឯកភាពគ្នាពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តសៀមរាប៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក