ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិវាទកម្ចីប្រាក់ទ្វេភាគីរបស់ពលរដ្ឋខេត្តកំពង់ចាមត្រូវបានដោះស្រាយសះជា នៅ អ.ដ.ក.

ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅតុលាការ នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានសម្រុះសម្រួលដោយជោគជ័យលើវិវាទកិច្ចសន្យាខ្ចីប្រាក់ពាក់ព័ន្ធនឹងប្រជាពលរដ្ឋមកខេត្តកំពង់ចាម។ មន្ត្រីសម្រុះសម្រួលរួមមាន លោក វ៉ាន់ ប៊ុនថន, លោកស្រី ណុប ចាន់លក្ខិណា និងលោក ណុប គុជ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការឈានទៅដល់ដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។

ជម្លោះកើតចេញពីការខកខានមិនបានបំពេញកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យាខ្ចីប្រាក់។ កន្លងមក គូភាគីបានស្វែងរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក ដើម្បីស្វែងរកដំណោះស្រាយ ភាគីមួយបានដាក់ពាក្យស្នើសុំការសម្របសម្រួលជាមួយអាជ្ញាធរជាតិ ក្នុងខែសីហា ឆ្នាំ២០២៤។

តាមរយៈការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តចំពោះការយល់ព្រមទៅវិញទៅមក អ្នកសម្រុះសម្រួលបានសម្របសម្រួលការពិភាក្សាដែលនាំទៅដល់ការសះជា ព្រមព្រៀងដ៏ពេញចិត្ត។ ឥឡូវនេះ ភាគីទាំងពីរបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទជាផ្លូវការលើដំណោះស្រាយដែល ដែលផ្អែកតាមច្បាប់។ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

ការសម្រុះសម្រួលដ៏ជោគជ័យនេះមិនត្រឹមតែគូសបញ្ជាក់ពីប្រសិទ្ធភាពរបស់អាជ្ញាធរជាតិសម្រាប់ការដោះស្រាយវិវាទក្រៅតុលាការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសារៈសំខាន់នៃវិធីសាស្រ្តសហការក្នុងការដោះស្រាយវិវាទហិរញ្ញវត្ថុនៅក្នុងសហគមន៍ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក