ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អួតដាវសាំម៉ូរ៉ៃ, នាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានអនុវត្តច្បាប់តឹងរ៉ឹងប្រឆាំងក្មេងទំនើង

ភ្នំពេញ៖ ក្នុងសុន្ទរកថានាព្រឹកមិញនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីការគួរឱ្យព្រួយបារម្ភនៃការកើនឡើងនៃចំនួនក្មេងទំនើង ពិសេសករណីបង្ហាញអួតដាវសាំម៉ូរ៉ៃនៅលើបណ្តាញសង្គមពីខេត្តស្វាយរៀង។

ករណីក្មេងស្ទាវអួតដាវសាំម៉ូរៃតាមបណ្តាញសង្គមពីខេត្តស្វាយរៀង បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសង្គម។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វាមិនគ្រប់គ្រាន់ទេបើគ្រាន់តែអប់រំផ្នែករដ្ឋបាល លោកថាត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ ការដកដាវចេញដើម្បីអួត គឺមិនអាចទទួលយកបានទេ ជាពិសេសនៅពេលដែលវានាំទៅរកអំពើហិង្សា លោកបានដាក់សំនួរថា «នេះជាការគំរាមជីវិតទេ?»។

នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើច្បាប់បច្ចុប្បន្ន ជុំវិញការប្រើប្រាសអាវុធនិងអំពើហឹង្សារបស់ក្រុមក្មេងទំនើង។ លោកបានអះអាងថា៖ «អីចឹងឲ្យពិនិត្យមើលច្បាប់ បើច្បាប់នៅស្រាលពេក សូមឲ្យធ្វើវិសោធនកម្ម ដើម្បីដាក់មុខព្រួញនេះឲ្យកាន់តែខ្លាំងម្តង»។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីធ្វើឡើង បន្ទាប់ពីការបង្ហាញពីស្ថិតិដ៏គួរឱ្យព្រួយបារម្ភទាក់ទងនឹងសកម្មភាពក្រុមក្មេងទំនើងនៅក្នុងប្រទេស។

ក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ ចាប់ពីខែឧសភាដល់ខែធ្នូ សំណុំរឿងពាក់ព័ន្ធនឹងក្រុមក្មេងទំនើងជិត ៧០០ករណីត្រូវបានដោះស្រាយនៃតុលាការ។ ពាក់ព័ន្ធនឹងជនល្មើសសរុបចំនួន ៣,៨៣៤នាក់ ក៏មានក្មេងទំនើងក្រោមអាយុ១៨ឆ្នាំដែរ មានរហូតដល់ចំនួន ២ ០៩៣នាក់ ប្រកាសនេះបង្ហាញពីបញ្ហាបន្ទាន់ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក