ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ហាងទំ​និញនៅណូវែលហ្សេឡង់ ឈប់តាំងលក់កាំបិត និងកន្រ្តៃក្រោយមានហេតុការណ៍រន្ធត់

ណូវែលហ្សេឡង់៖ ក្រុមហ៊ុន Countdown ដែលជាក្រុមហ៊ុនផ្សារទំនើបមួយនៅក្នុងប្រទេសណូវែលហ្សេឡង់ បានប្រកាសកាលពីថ្ងៃទី០៤ ខែកញ្ញាម្សិលមិញនេះថា គ្រប់សាខាទាំងអស់របស់ខ្លួន នឹងដកចេញនូវឧបករណ៍មុតស្រួចដូចជាកាំបិត និងកន្ត្រៃជាដើម ចេញពីទីតាំងលក់ទំនិញក្នុងហាង។ ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយមានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពីមានបុរសម្នាក់បានយកកាំបិតតាំងលក់ ដេញចាក់មនុស្សសរុបចំនួន ៦នាក់ក្នុងសាខាមួយនៃផ្សារទំនើប Countdown នៃរដ្ឋធានី Auckland ប្រទេសណូវែលហ្សេឡង់។

លោកស្រី Kiri Hannifin​ អ្នកគ្រប់គ្រងទូទៅផ្នែកសុវត្ថិភាពនៃក្រុមហ៊ុន Countdown និយាយថា៖ "នៅពេលនេះក្រុមហ៊ុនបានសម្រេចផ្អាកបណ្តោះអាសន្ននូវការតាំងលក់កាំបិត និងកន្ត្រៃ ខណៈផ្នែកពាក់ព័ន្ធកំពុងពិចារណាសម្រេចថាគួរលក់ឧបករណ៍ទាំងនេះទៀតឬយ៉ាងណា??" ។ មិនត្រឹមតែហាង Countdown ប៉ុណ្ណោះទេ ហាងទំនិញផ្សេងទៀតក៏ត្រូវបានសារព័ត៌មានណូវែលហ្សេឡង់បានរាយការណ៍ថា បានផ្អាកការដាក់តាំងលក់នូវឧបករណ៍ និងសម្ភារៈដែលអាចបង្កគ្រោះថ្នាក់បានទាំងអស់នោះផងដែរ។

គួរឱ្យដឹងថា នៅក្នុងហេតុការណ៍ដេញចាក់មនុស្សក្នុងផ្សារទំនើបនេះ ប៉ូលិសនៅកន្លែងកើតហេតុបានសម្រេចបាញ់សម្លាប់ជនល្មើសនោះតែម្តង ក្រោយពិបាកគ្រប់គ្រងស្ថានការណ៍។ ជនបង្កនោះត្រូវបានគេដឹងថាជាបុរសជនជាតិស្រីលង្កា ប៉ុន្តែមិនត្រូវបានបញ្ចេញឈ្មោះឡើយ យោងតាមសេចក្តីបង្គាប់របស់តុលាការ។ នាយករដ្ឋមន្រ្តីណូវែលហ្សេឡង់ លោកស្រី Jacinda Ardern បាននិយាយថាបុរសនេះត្រូវបានបំផុសគំនិតដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ហើយជាជនដែលស្ថិតនៅក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចតាំងពីឆ្នាំ២០១៦មកម្ល៉េះ។

គួរបញ្ជាក់បន្ថែមថា ជនរងគ្រោះក្នុងហេតុការណ៍នេះមានសរុប ៦នាក់ ខណៈក្នុងនោះជនរងគ្រោះចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក