ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានព្រឹទ្ធសភាកម្ពុជា ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនតាមរយៈវិស័យទេសចរណ៍ ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-វៀតណាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន បានទទួលជួបសម្តែងការគួរសមជាមួយលោក ង្វៀន ហ៊ុយថាង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ ដើម្បីជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិ។

ក្នុងជំនួបនោ ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយក្នុងការស្វាគមន៍ឯកអគ្គរដ្ឋទូត និងក្រុមការងារ។ សម្តេចបានបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ក្នុងនាមព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនឯកអគ្គរាជទូត។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន ដោយបានទទួលស្គាល់ការគាំទ្រការងាររបស់លោកក្នុងអំឡុងពេលបម្រើការទូតរយៈពេល ៤៤ ឆ្នាំនៅកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានពាក់គ្រឿងឥស្សរិយយសជូនរូបលោក ដែលលោកចាត់ទុកថា «ជារង្វាន់ដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបានសម្រាប់រូបលោកក៏ដូចជាស្ថានទូតវៀតណាម»។

ឯកអគ្គរដ្ឋទូតរូបនេះ បានកត់សម្គាល់ពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ដែលសម្រេចបានដ៏ធំធេងលើគ្រប់វិស័យ ដែលប្រជាជនកម្ពុជាសម្រេចបាន ក្រោមព្រះរាជបូជនីយកិច្ច ប្រកបដោយសុភវិនិច្ឆ័យរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនជាស្នូល ដែលបាននាំមកនូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខ ព្រមទាំងបានពង្រឹង និងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើនខ្លាំងក្លា។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីការរីកចម្រើននៃការទូតរបស់កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកទូលាយ ដែលបាននំាមកនូវកិត្យានុភាព និងតួនាទីយ៉ាងសំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ និងកាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរ។ លោកបានលើកឡើងពីទំនាក់ទំនងការទូតរយៈពេល ៥៧ឆ្នាំរវាងវៀតណាម និងកម្ពុជា ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍន៍ដ៏រឹងមាំលើវិស័យដូចជា វិស័យនយោបាយ ការទូត យោធា សន្តិសុខ អប់រំ ស្ថាប័ន ទំនាក់ទំនងសភា អាជ្ញាធរតាមបណ្តាខេត្ត និងការងារការទូតទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍប្រទេសយើងទាំងពីរ។

លោកមានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រធាន និងគណបក្សកុម្មុយនីស្តវៀតណាម ដែលមានលោកតូ ឡឹម ជាប្រធាន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

ឆ្លើយតបនឹងការយល់ឃើញរបស់ឯកអគ្គរដ្ឋទូត ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាពិសេស កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវៀតណាម ដំណើរទស្សនកិច្ចរបស់លោកតូ ឡឹម នៅកម្ពុជា គណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលនៅវៀតណាម និងចូលរួមបុណ្យសពថ្នាក់ដឹកនាំវៀតណាម ព្រមទាំងគណៈប្រតិភូថ្នាក់ដឹកនាំវៀតណាមចូលរួមក្នុងមហាសន្និបាត ICAPP លើកទី១២ និង សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរអំពីតួនាទីដ៏សំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងការពង្រឹងទំនាក់ទំនងនយោបាយ ជំរុញកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសតាមរយៈទេសចរណ៍ និងការធ្វើដំណើរតាមផ្លូវគោក ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។

ចំពោះទំនាក់ទំនងការទូត៥៧ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម សម្តេចតេជោបានកត់សម្គាល់ដោយមោទនភាពថា គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសអស់រយៈពេល៤៥ឆ្នាំ ដោយបានប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។

ជំនួបលាគ្នានេះ មិនត្រឹមតែអបអរសាទរចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ក្រោមការដឹកនាំរបស់ប្រទេសទាំងពីរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក