ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនជាតិ​ចិន​បើក​បុក​ខ្លោងទ្វារ​វត្ត​ព្រហ្ម​រ័ត្ន បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

សៀមរាប៖ បុរសជនជាតិចិនម្នាក់ បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកខ្លោងទ្វារ​ស្ពានវត្ត​ព្រហ្មរ័ត្ន​ បណ្តាលឲ្យខូចខាតទាំងរថយន្ត។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ពោធិ៍​កំបោរ មុខ​វត្ត​ព្រហ្មរ័ត្ន ស្ថិត​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

រថយន្តបង្កម៉ាកហុងឃ្យូ HS5 ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2CA-5186 ដឹកអ្នករួមដំណើរ៣នាក់៖ ឈ្មោះ WANG NANJIE ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន និងអ្នកបើកបរឈ្មោះ PHAN THI NGOC HAN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម។ និងឈ្មោះ LUO LITAO ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន។

អាជ្ញាធរ​បាន​រាយការណ៍​ថា រថយន្ត​បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ហើយ​ខ្លោងទ្វារ​ស្ពាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង។ ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​៣​នាក់​រងរបួស​ស្រាល​។

តាម​ការ​ស្រាវជ្រាវ​បឋម គ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​ល្បឿន​លឿន​ហួស​ល្បឿន​កំណត់ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដោយ​ងងុយដេក ឬ​ស្រវឹង សង្ស័យ​ជា​កត្តា​រួម​ចំណែក ។ ក្រោយ​ការ​បុក​គ្នា​នេះ ប៉ូលិស​ចរាចរណ៍​បាន​សាកសួរ​លោក WANG NANJIE ដែល​បញ្ជាក់​ថា​គាត់​ជា​អ្នក​បើក​បរ និង​ម្ចាស់​រថយន្ត ។

ជាសំណាងល្អ មិនមានយានជំនិះផ្សេងទៀត ឬអ្នកថ្មើរជើង ចូលរួមក្នុងគ្រោះថ្នាក់នេះទេ។

សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក