ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង | លោក សាយ សំអាល់ អំពាវនាវឱ្យមានការលើកកម្ពស់សោភ័ណភាពតំបន់ឆ្នេរសមុទ្រ ដើម្បីជំរុញសេដ្ឋកិច្ច | លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានជាសេនាធិការរបស់រដ្ឋបាលរាជធានីខេត្តត្រូវខិតខំបន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ | កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន, ឧក្រិដ្ឋជន២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះជនរងគ្រោះម្នាក់ |

សម្តេចចក្រី ហេង សំរិន អបអរសាទរព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

(ភ្នំពេញ)៖ ថ្ងៃនេះ ជាព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលយើងតែងតែប្រារព្ធធ្វើឡើង នៅថ្ងៃ៤ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សងមើលពីប្រផ្នូលរបស់ស្រុកទេសទៅតាមការបរិភោគរបស់ «គោឧសភរាជ»និងជាការប្រកាសប្រាប់ប្រជាកសិករធ្វើស្រែចម្ការថារដូវវស្សាបានចូលមកដល់ហើយ។ នេះគឺជាសំណេររបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅលើទំព័រហ្វេសបុកផ្លូវការនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

ប្រធានរដ្ឋសភា សម្តេចចក្រី ហេង សំរិន បានរំលឹកថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ ជាព្រះរាជប្បវេណីដ៏សំខាន់ និងចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំប្រារព្ធរៀបចំឡើងពុំដែលខាន តាំងពីបុរាណកាលរៀងមក។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីធំដ៏សំខាន់នេះ ប៉ុន្តែរយៈពេលពីរឆ្នាំមកហើយ ដែលយើងមិនបានរៀបចំព្រះរាជធិធីបុណ្យដ៏មានអត្ថន័យនិងសារៈសំខាន់នេះ ដោយសារជំងឺកូវដ-១៩។

សម្តេចចក្រី ហេង សំរិន បានបន្តសំណេរទៀតថា កូវីដ-១៩បានបំផ្លាញទាំងសេដ្ឋកិច្ច សេចក្តីសុខរបស់សង្គមជាតិ និងបានធ្វើឱ្យយើងអាក់ខាននៅក្នុងការរៀបចំព្រះរាជពិធីបុណ្យ និងបុណ្យជាតិ សាសនា ប្រពៃណីជាតិដ៏ផូផង់ជាច្រើនទៀត។ សូមបងប្អូនជនរួមជាតិទាំងអស់ចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវនេះកុំឱ្យឆ្លងរាលដាលនៅក្នុងសង្គមជាតិយើងបន្តទៀត។

ជាចុងក្រោយសម្តេចចក្រី ហេង សំរិន ការចូលរួមរបស់បងប្អូនកូនក្មួយ ជាកត្តាសំខាន់បំផុតដើម្បីឱ្យយើងឈានទៅគ្រប់គ្រងមេរោគនេះបាន ក្នុងពេលឆាប់ៗនេះ។ សូមការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយផ្តើមចេញពីយើងម្នាក់ៗ គោរពឱ្យបានរាល់វិធានការរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដែលបានដាក់ចេញ ដូចជាត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុតនូវវិធានការ «៣ការពារ ៣កុំ»និងវិធានការបិទខ្ទប់ ដោយមិនត្រូវធ្វើដំណើរចេញពីតំបន់ក្រហម តំបន់លឿងទុំ ដែលបានកំណត់ដោយអាជ្ញាធរឡើយ ដើម្បីបង្ការកុំឱ្យមានការចម្លងជំងឺនេះជាចៃដន្យទៅមនុស្សជាទីស្រឡាញ់របស់យើងដោយមិនដឹងខ្លួន។

សម្តេចចក្រី ហេង សំរិន បានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួសារ ពិសេសសូមឱ្យការបង្កបង្កើនផលរបស់កសិករយើងនៅឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់គ្រប់មុខដំណាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក