ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពង្រឹងយុវជនកម្ពុជា៖ គម្រោងបណ្តុះបណ្តាលថ្មីជំនាញតោន និង បាញ់ថ្នាំពណ៌រថយន្ត និងអ្នកបច្ចេកទេសនឹងចាប់ផ្ដើមដំណើរការ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ដៃគូជាមួយក្រុមហ៊ុន HONDA CARS HAKATA CO.,LTD ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់គំនិតផ្តួចផ្តើមថ្មីមួយ ក្រោមចំណងជើងថា “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយនឹងលោក Koshiro Muto អគ្គនាយកក្រុមហ៊ុន HONDA CARS HAKATA CO.,LTD.។

អនុស្សរណៈនៃការយោគយល់គ្នា រយៈពេល ៤ ឆ្នាំនេះមានគោលបំណងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរលើការបណ្ដុះបណ្តាលជំនាញតោន និង បាញ់ថ្នាំស្របតាមស្ដង់ដារបស់ក្រុមហ៊ុន HONDA CARS HAKATA CO., LTD នៃប្រទេសជប៉ុន ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាព ។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីធានាថានិស្សិតមកពីវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ទទួលបានការបណ្តុះបណ្តាលឯកទេសប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោកហេង សួរ បានថ្លែងបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាសក្ខីភាពក្នុងការផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់ស្ថាប័នទាំងពីរ ពោលគឺសម្រាប់យុវជន យុវនារីកម្ពុជានឹងទទួលបានជំនាញ និងឱកាសបំពេញការងារក្នុងជំនាញតោន និងបាញ់ថ្នាំ ជាពិសេសជាងនេះទៀតនោះ គឺទទួលបានឱកាសក្នុងការស្វែងយល់ និងទទួលបានការបំផុសគំនិតនៃការរៀបចំអត្តចរិក និងការធ្វើការបែប «ភាពល្អឥតខ្ចោះ» របស់ជប៉ុន។ រីឯខាងក្រុមហ៊ុនវិញ ក៏នឹងទទួលបាននូវកម្លាំងពលកម្មវ័យក្មេងដែលមានសក្តានុពលខ្ពស់ មានជំនាញពិតប្រាកដ និងសមត្ថភាពពេញលេញ ដើម្បីបំពេញការងារនៅក្នុងក្រុមហ៊ុន នៅឯប្រទេសជប៉ុនផងដែរ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺបានជួយរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយជ្រោមជ្រែង លើកកម្ពស់កម្មវិធី TVET ១,៥លាននាក់ តាមរយៈការចូលរួមបណ្តុះបណ្តាល ការបង្កើតកម្មវិធីសិក្សា ការផ្តល់សម្ភារៈ និងឧបករណ៍ចាំបាច់សម្រាប់ការបណ្តុះបណ្តាល ការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការបញ្ជូនអ្នកជំនាញតោន និងបាញ់ថ្នាំ ជូនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ដែលស្ថិតក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈកិច្ចសហការនេះ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) មិនត្រឹមតែទទួលបានឧបករណ៍បណ្តុះបណ្តាលកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍកម្មវិធីសិក្សាដ៏រឹងមាំ ដែលត្រូវបានរចនាឡើងស្របតាមស្តង់ដាឧត្តមភាពរបស់ប្រទេសជប៉ុន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់ជំនាញរបស់សិក្ខាកាមរបស់យើង ដោយរៀបចំពួកគេសម្រាប់ទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក