ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិវាទកិច្ចសន្យាអចលនទ្រព្យត្រូវបានដោះស្រាយតាមរយៈការសម្របសម្រួលនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ អ្នកសម្របសម្រួលមកពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) រួមមានលោកស្រី ជូ វិនាថ, លោក ឡាយ អូន និងលោក ហ៊ូ ប៊ុនណន ទទួលបានជោគជ័យ ក្នុងការផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណី។

ជម្លោះកើតចេញពីភាគីម្ខាងមិនបានបំពេញកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យាលក់ទិញអចលនវត្ថុ (ខុនដូ)។ ការប៉ុនប៉ងពីមុនដើម្បីដោះស្រាយបញ្ហាដោយផ្ទាល់រវាងភាគីទាំងពីរបានបង្ហាញថាមិនបានជោគជ័យ។ នៅខែវិច្ឆិកា ឆ្នាំ ២០២៤ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

បន្ទាប់ពីការពិនិត្យ និងសិក្សាយ៉ាងយកចិត្តទុកដាក់លើករណីនេះមន្ត្រី អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគីនាំឱ្យមានការព្រមព្រៀងគ្នាទៅវិញទៅមក។

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

ការសម្រុះសម្រួលដ៏ជោគជ័យនេះបង្ហាញពីប្រសិទ្ធភាពរបស់ អ.ដ.ក. ក្នុងការដោះស្រាយវិវាទអចលនទ្រព្យ និងគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការផ្តល់សេវាដោះស្រាយជម្លោះដែលអាចចូលដំណើរការបានដល់សាធារណជន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក