ក្រុងព្រះសីហនុ៖ អគ្គីភ័យបានលេបត្របាក់ផ្ទះឈើមួយខ្នង ស្ថិតនៅក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៨ និង១០នាទីយប់។ អគ្គិភ័យបានបំផ្លាញផ្ទះរបស់ឈ្មោះ ទៀង ភឿន អាយុ៤៣ឆ្នាំ មុខរបររើសអេតចាយ។
តាមការស្រាវជ្រាវបឋមបានសន្និដ្ឋានថា អគ្គិភ័យនេះបណ្តាលមកពីដុតទានចោលលើនាបឈើបង្កឱ្យជាអគ្គីសភ័យ ឆេះផ្ទះទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ។ សំណាងល្អ កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដោយមានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់៤ម៉ែត្រគូប ទើបអាចពន្លត់ភ្លើងបាន។
សំណាងល្អ មិនមានអ្នករងរបួសឬស្លាប់ទេទាក់ទងនឹងគ្រោះអគ្គិភ័យនេះ។ អាជ្ញាធរជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះភ្លើងឆេះ ហើយត្រូវត្រួតពិនិត្យទៀនទាំងអស់ពេលកំពុងប្រើប្រាស់ ដើម្បីការពារកុំឱ្យមានឧបទ្ទវហេតុស្រដៀងគ្នានេះទៅថ្ងៃអនាគត ។
ប្រជាពលរដ្ឋត្រូវបានដាស់តឿនឱ្យមានការប្រុងប្រយ័ត្នដោយប្រើទៀន និងអណ្តាតភ្លើងផ្សេងទៀត ដើម្បីធានាសុវត្ថិភាពពួកគេ និងអ្នកជិតខាង៕