ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវជាប់ពន្ធនាគារ ៣១ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តជាង ២.៥លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្នុងសំណុំរឿងដ៏ល្បីមួយ ដែលទទួលបានការចាប់អារម្មណ៍ពីមហាជន អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៣១ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តជាង ២.៥លានដុល្លារអាមេរិក ក្រោយការកាត់ទោសលើបទចោទប្រកាន់ជាច្រើន រួមមានឃាតកម្ម និង ការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, បទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងបទរំលោភលើលំនៅឋាន។ សាលក្រមនេះត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីបានប្រកាសនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

ការចោទប្រកាន់នេះផ្តើមចេញពីឧបទ្ទវហេតុសោកនាដកម្មដ៏សាហាវមួយបានកើតឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅបុរីប៉េងហួត បឹងស្នោ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលគូដណ្តឹង២នាក់ត្រូវបានបាត់បង់ជីវិត។ តុលាការបានបើកសវនាការលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៣ លើអតីតឧកញ៉ា ស្រី ស៊ីណា អាយុ ៥១ ឆ្នាំ ក្នុងដំណើរការនីតិវិធី។

សំណុំរឿងទី១.បទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត៖ តាមសាលក្រមព្រហ្មទណ្ឌលេខ ១៣៥២ ក្រ៦ ផ្តន្ទាទោស ស្រី ស៊ីណា ឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។ លោកក៏ត្រូវបានបង្គាប់ឲ្យសងជំងឺចិត្ត១លានដុល្លារទៅឲ្យលោក ម៉ាំង បូណា ឪពុករបស់ ឃីន កញ្ចនា ជាជនរងគ្រោះដែលបានស្លាប់ និង ១លានដុល្លារទៀតទៅឲ្យលោកស្រី ជា អញ្ជលី ម្តាយរបស់ ឡុង លីសុង ជាជនរងគ្រោះបានស្លាប់ម្នាក់ទៀត។

សំណុំរឿងទី២.បទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត៖ ក្នុងសាលក្រមព្រហ្មទណ្ឌលេខ ១៣៥៣ ក្រ៦“ជ១” ស្រី ស៊ីណា បានទទួលទោសដាក់ពន្ធនាគារបន្ថែម ១៥ ឆ្នាំ និងពិន័យជាប្រាក់ ២ លានរៀល ពីបទប៉ុនប៉ងមនុស្សឃាត។ លោកត្រូវបានបង្គាប់ឲ្យសងជំងឺចិត្តចំនួន ៣០ ម៉ឺនដុល្លារទៅឲ្យភាគីដើមចោទ សុខុម ចរណៈ និង ២០ ម៉ឺនដុល្លារទៅឲ្យភាគីរងរបួសម្នាក់ទៀតឈ្មោះ ហុង រិទ្ធារ័ក្ស ។

សំណុំរឿង៣. បទរំលោភលើលំនៅឋាន៖ តាមសាលក្រមព្រហ្មទណ្ឌលេខ ៥២៣០ “ជ១” គាត់ត្រូវបង់ប្រាក់ចំនួន ៥ម៉ឺនដុល្លារទៅឱ្យអ្នកស្រី ជា អញ្ជលី ដែលជាម្តាយរបស់ម្ចាស់ផ្ទះ សងសំណងជម្ងឺចិត្ត។

កាលពីសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងថា ក្នុងនាមជារដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ និងជាប្រធានគណៈកម្មការជាតិ ពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតសុំបន្ធូបន្ថយទោសនិងលើកលែងទោស លោកនឹងស្នើសុំទៅគណៈកម្មការជាតិដើម្បីដាក់ឈ្មោះ ស្រី ស៊ីណា ទៅក្នុងបញ្ជីជនឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបានការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានឡើយ។

ក្នុងសន្និសីទសារព័ត៌មាននោះ លោក កើត រិទ្ធ បានប្រកាសថា លោកនឹងចុះចេញពីតំណែងភ្លាមៗ ប្រសិនបើអតីតឧកញ៉ា ស្រី ស៊ីណា ជាប់ទោសត្រឹមតែ២ ឬ៣ឆ្នាំ។ លោកថា ការធ្វើបែបនេះ គឺដើម្បីធានាថា អំពើសម្លាប់មនុស្សដ៏សាហាវបែបនេះត្រូវទទួលរងការអនុវត្ដទោសជាប់ពន្ធនាគារឱ្យបានធ្ងន់ធ្ងរ ស័ក្តិសមទៅនឹងទង្វើដែលខ្លួនបានប្រព្រឹត្ដ ស្របតាមគោលការណ៍ក្នុងវិស័យយុត្ដិធម៌។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបំភ្លឺថា ការផ្តន្ទាទោសក្នុងសំណុំរឿងទាំងបីនេះតំណាងឱ្យទោសអតិបរមាដែលអាចអនុញ្ញាតបានតាមច្បាប់កម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក