ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌាបង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត Khobragade បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អពេញមួយបេសកកម្មការទូតរបស់លោកស្រី។ លោកស្រីបានកត់សម្គាល់ថា កិច្ចសហការនេះមានសារៈសំខាន់ក្នុងជោគជ័យនៃការកាន់តំណែងរបស់លោកស្រី ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបន្ថែមទៀត និងពង្រឹងទំនាក់ទំនងទ្វេភាគី។ ដោយមានសុទិដ្ឋិនិយម លោកស្រីបានបង្ហាញជំនឿថា ទំនាក់ទំនងកម្ពុជា-ឥណ្ឌានឹងឈានដល់កម្រិតខ្ពស់ជាងមុន។

ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរឯកអគ្គរដ្ឋទូតលោកស្រី Khobragade ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ។ សម្ដេចបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់លោកស្រីឯកអគ្គរដ្ឋទូត ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

បន្ថែមពីលើនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រីឯកអគ្គរដ្ឋទូតបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការ។ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងពីសារៈសំខាន់នៃការការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់នាំគ្រប់កម្រិត កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច សន្តិសុខ និងការការពារជាតិ គំនិតផ្តួចផ្តើមឌីជីថល ការអភិវឌ្ឍន៍ធនធានមនុស្ស វប្បធម៌ និងសាសនា ទេសចរណ៍ និងការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា និងបានជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែរឹងមាំ និងពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក