ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ករណីស្រវឹងស្រា ឈានដល់មានអំពើហិង្សាធ្ងន់ធ្ងរនៅស្រុកព្រៃនប់បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសម្នាក់

ខេត្តព្រះសីហនុ៖ មានករណីហឹង្សាបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ បានកើតឡើងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចដីកោង ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅវេលាម៉ោងប្រមាណ៧ និង១៥នាទីយប់ ជម្លោះបានផ្ទុះឡើងបន្ទាប់ពីឈ្មោះ សុខ វីន ហៅម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ សង្ស័យស្រវឹងស្រា បានចាប់ដៃ និងជើងកូនស្រីរបស់ អាន គឹមហឿន កណ្តាលផ្លូវ។ បុរសជាឪពុកអាយុ៤៥ឆ្នាំ ជាឆ្មាំដីបានទទួលដំណឹងពីហេតុការណ៍នេះ ហើយដោយកំហឹងបានចាកចេញពីផ្ទះដោយមានអ្នកភូមិម្នាក់ប្រដាប់ដោយដំបងឈើដើម្បីតទល់នឹងស្ថានភាព។

ជម្លោះកាន់តែតានតឹងនៅពេលដែលលោក អាន គឹមហឿន និងបក្ខពួក ឈ្មោះ សឿន ដារ៉ូ អាយុ ៣២ឆ្នាំ ជាជាងជួសជុលរថយន្ត បានវាយលោក សុខ វីន និងអ្នកឈរក្បែរ ឈ្មោះ មាន ផាឃឹម អាយុ២៦ឆ្នាំ ជាបុគ្គលដឹកជញ្ជូនឲ្យក្រុមហ៊ុន E Gets។ ឈ្នោះ សុខ វិន រងរបួសធ្ងន់ដោយសារវាយចំកញ្ចឹងក និងខ្នង បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំរាម។ ឈ្មោះ មាន ផាឃឹម បានរងរបួសដោយការវាយស្រាលចំក្បាល និងខ្នង។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដោយបានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតឈើចំនួន៣ដុំ និងទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកំពុងធ្វើការសាកសួរ។ ការស៊ើបអង្កេតលើកាលៈទេសៈជុំវិញព្រឹត្តិការណ៍សោកនាដកម្មនេះកំពុងបន្ត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក