ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

រាជធានីភ្នំពេញ ០១ខែចុងក្រោយបទល្មើសឧក្រិដ្ឋនិងបទល្មើសលួចឆក់ កើតឡើង៣០ករណីប៉ុន្តែកម្លាំងបង្រ្កាបបានបទល្មើសទាំងអស់ឃាត់ខ្លួនជនសង្ស័យ៤២នាក់

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម រយៈពេល០១ខែគឺខែសីហា និងលើកទិសដៅការងារបន្តប្រចាំខែកញ្ញា ឆ្នាំ២០២១ ។រាជធានីភ្នំពេញរយៈពេល០១ខែចុងក្រោយនេះបទល្មើសឧក្រិដ្ឋនិងបទល្មើសលួចឆក់កើតឡើងចំនួន៣០ករណីប៉ុន្តែអ្វីដែលជាការសម្គាល់គឺរាល់បទល្មើសដែលកើតឡើងទាំង៣០ករណីនោះកម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបបានបទល្មើសទាំង៣០ករណីដោយបានចាប់ឃាត់ខ្លួនជនសង្ស័យ៤២នាក់ ។ បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថាគឺខែសីហា គេឃើញបទល្មើសឧក្រិដ្ឋថយចុះ ប៉ុន្តែកើនឡើងបទល្មើសលួចឆក់។ នៅអំឡុងខែសីហា បទល្មើសឧក្រិដ្ឋកើតឡើង០៤ករណីប្រៀបធៀបនិងខែកក្កដា កើតឡើង០៥ករណីគឺថយចុះ០១ករណី ក្នុងនោះកម្លាំងនគរបាលបង្រ្កាបចាប់ខ្លួនជនល្មើសសម្រេចបាន០៤ករណីឃាត់ខ្លួនជនសង្ស័យ០៦នាក់ ចំណែកបទល្មើសលួចនិងឆក់កើតឡើង២៦ករណី បើប្រៀបធៀបនៅខែកក្កដា កើតឡើង១៤ករណី ដោយបទល្មើសលួចនិងឆក់កើនឡើង១២ករណី លទ្ធផលប្រតិបត្តិការកម្លាំងនគរបាលបង្រ្កាបបានទាំង២៦ករណីឃាត់ខ្លួនជនសង្ស័យ៣៦នាក់។

កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ តាម (ZOOM MEETING)ប្រព្រឹត្តទៅក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរង, លោកលោកស្រីនាយការិយាល័យជំនាញទាំង៣៣, លោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ក្នុងរាជធានីភ្នំពេញ។

លោក ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងនៅក្នុងកិច្ចប្រជុំដោយបានដាក់ចេញនូវបទបញ្ជាទៅដល់កម្លាំងនគរបាលក្រោមបង្គាប់លើការអនុវត្តការងារព្រហ្មទណ្ឌត្រូវបង្កើនយកចិត្តទុកដាក់តាមស្វែងរកបង្រ្កាបបទល្មើសឧក្រិដ្ឋធំៗដែលនៅសេសស់មិនទាន់បង្រ្កាបអស់ ត្រូវតាមស្រាវជ្រាវស៊ើបអង្កេតស្វែងរកជនឧក្រិដ្ឋដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ក្នុងការបញ្ចប់រាល់សំណុំរឿងទាំងនោះ។កិច្ចការរងារនេះតត្រូវសហការគ្នាឱ្យបានល្អ នឹងធ្វើរបាយការណ៍មកថ្នាក់លើ ថាតើការស្រាវជ្រាវស៊ើបអង្កេតករណីបទល្មើសដែលនៅសេសសល់ទៅដល់ចំណុចណាហើយនោះ។

លោក អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជម្រុញឱ្យមានការបង្កើនស្វែងរកបង្រ្កាបបទល្មើសគ្រឿងញៀនធំៗដើម្បីទប់ស្កាត់ការចរាចរណ៍ ការផលិត និងការនាំឆ្លងកាត់គ្រឿងញៀនពីតំបន់មួយទៅតំបន់មួយ។កិច្ចការងារនេះកន្លងមកកម្លាំងនគរបាលរាជធានីភ្នំពេញក៏បង្រ្កាបបានគ្រឿងញៀនទ្រង់ទ្រាយធំជាបន្តបន្ទាបនោះហើយនឹងបន្តអនុវត្តកិច្ចការងារនេះឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ជាមួយគ្នានោះក៏បានព្រមានមន្រ្តីនគរបាលក្រោមឱវាទទាំងអស់មិនត្រូវជាប់ពាក់ព័ន្ធឃុបឃិតជាមួយជនល្មើសគ្រឿងញៀនរឺជនល្មើសបទល្មើសផ្សេងទៀតដើម្បីផលប្រយោជន៍ណាមួយនោះឡើយ បើករណីថ្នាក់លើរកឃើញមានវត្ថុតាងច្បាស់លាស់គឺមន្រ្តីទាំងនោះត្រូវចាប់យកមកអនុវត្តទៅតាមផ្លូវច្បាប់នោះហើយ ដោយមិនធ្វើការអប់រំនោះឡើយ។

សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំនេះផងដែរ លោកស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកស្នងការរងជំនួយដឹកនាំទទួលការងារគ្រប់គ្រងជនអន្តោប្រវេសន៍ លោកស្នងការរងទទួលផែនការងារធនធានមនុស្ស លោកស្នងការរងទួលផែនការងារចរាចរណ៍ លោកនាយការិយាល័យជំនាញផ្តល់សេវាអត្តសញ្ញាណកម្ម និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ខណ្ឌមានជ័យ ក៏បានលើកឡើងពីលទ្ធការងារដែបានអនុវត្តកន្លងមក និងពីបញ្ហាប្រឈមនានាដែលបានកើតឡើង ដើម្បីដាក់ចេញនូវវិធានការក្នុងការយកទៅដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក