ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ៖ បទយកការណ៍របស់ RFI ចាត់ទុកថាវាជាមេរៀនបន្ថែមក្នុងនាមជាអ្នកនយោបាយដែលត្រៀមទទួលមតិ

ភ្នំពេញ: លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរក្នុងទំព័រហ្វេសប៊ុកថា៖ «ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ នូវបទយកការណ៍របស់ RFI ជាពិសេសការវិភាគនីមួយៗ។ ខ្ញុំចាត់ទុកថាវាជាមេរៀនបន្ថែមសម្រាប់ខ្ញុំក្នុងនាមជាអ្នកនយោបាយដែលត្រៀមទទួលមតិ និងគំនិតដែលអាចបង្កើនការយល់ដឹងរបស់ខ្ញុំ ដូចដែលពុកតែងតែអប់រំណែនាំ ជាពិសេសគំនិតដែលអោយរូបខ្ញុំបានយល់ច្បាស់ថាអ្វីដែលត្រូវការសម្រាប់ការធ្វើនយោបាយក្នុងក្របខ័ណ្ឌនយោបាយដែលមានលក្ខណៈសមស្របទៅនឹងបរិបទ real politik (ដែលកត្តាខាងក្នុងជាកត្តាកំណត់ ក្រោមការជះឥទ្ធិពលពីកត្តាខាងក្រៅ) របស់កម្ពុជាក្នុងនាមជាអ្នកនយោបាយមកពីគណបក្សដឹកនាំប្រទេសជាតិ » ។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរបន្ថែមទៀតថា៖ ១, ខ្ញុំឈ្មោះ ហ៊ុន ម៉ានី ជាពលរដ្ឋខ្មែរដែលជឿជាក់ ជ្រើសរើស និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដូចប្រជាពលរដ្ឋរាប់លានអ្នកដែលបានបោះឆ្នោតលើសលប់គាំទ្រCPPគ្រប់ការបោះឆ្នោត។ សំឡេងរបស់ខ្ញុំជាសំឡេងពលរដ្ឋខ្មែរមួយរូប។

២, ខ្ញុំជាអ្នកនយោបាយក្នុងក្របខ័ណ្ឌគណបក្សប្រជាជនកម្ពុជាដែលមានបេសកកម្មបម្រើប្រទេស និងប្រជាជនកម្ពុជា។ បេសកកម្មក្នុងការរំដោះជាតិ ស្វែងរកសន្តិភាព បង្រួបបង្រួមជាតិក្រោមរដ្ឋធម្មនុញតែមួយ អភិវឌ្ឍប្រទេសជាតិគ្រប់ដំណាក់កាលដោយចេញពីបាតដៃទទេ និងការនៅជាមួយប្រជាជនគ្រប់គ្រា និងគ្រប់កាលៈទេសៈជាពិសេសក្នុងគ្រាលំបាកមិនថាគ្រោះមហន្តរាយទឹកជំនន់ ឬក្នុងដំណាក់កាលកូវីដ-១៩ គណបក្សប្រជាជននៅជាមួយប្រជាជន និងរួមដោះស្រាយបញ្ហា និងផ្តល់ការផ្គត់ផ្គង់ជូនប្រជាជន។ CPP បានសម្រេចការងាររាប់មិនអស់ ជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិ លើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ដោយលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទាំងប្រទេស ក្នុងនោះទោះសម្រេចបានច្រើនហើយ ហើយទោះមិនបានល្អឥតខ្ចោះប៉ុន្តែ CPP ប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា កន្លងមក នាពេលបច្ចុប្បន្ន និងតទៅអនាគតសម្រាប់កូនខ្មែរគ្រប់ជំនាន់។ នេះជាការបង្ហោះសាររបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនជនរួមជាតិក្នុងថ្ងៃសុក្រចុងសប្តាហ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក