ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា

គីរីរម្យ៖ នៅលើឧទ្យានជាតិ ព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលស្វាគមន៍អ្នកប្រតិបត្តិសាសនា ទេសចរជាតិ និងអន្តរជាតិ ជាច្រើនបន្តបន្ទាប់ ដើម្បីមកសម្រាកលំហែ បានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅដែលមានធម្មជាតិនិងតំបន់ទេសភាពដ៏ស្រស់ស្អាតព័ទ្ធជុំវិញ។ ពេលនេះ ភាពស្អាតក្នុងចិត្តបានកំពុងសាយភាយចេញពីមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលភាពស្អាត មិនត្រឹមតែបានបណ្តុះគំនិតស្អាតពីក្នុងខ្លួន ហើយពេលនេះចេញមកក្រៅ និងក្នុងសង្គមថែមទៀត។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ភាពស្អាតក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជាជាមូលដ្ឋានគ្រឹះ ដែលនឹងនាំទៅដល់ភាពស្អាតខាងក្រៅខ្លួនក្នុងប្រទេសកម្ពុជា និងភាពស្អាតរបស់កម្ពុជាលើឆាកអន្តរជាតិ សម្រាប់រយៈពេលវែង និងចីរភាព។

សូមបញ្ជាក់ថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងផជំរុញឱ្យមានការចូលរួម រក្សាបាននូវសុខមាលភាពប្រជាពលរដ្ឋ ការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាច្រើនកុះករ ដែលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យគោលដៅទេសចរណ៍នៅកម្ពុជា ផងដែរ ។ ក្នុងឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានរៀបចំកន្លែងវិបស្សនាតាមរចនាបទខ្មែរទំនើប ចំនួន៥០កន្លែង នៅក្នុងបរិវេណ មជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង ដែលគាំទ្រដល់ការលើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន និងការជួយដល់កិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ភាពស្អាតគឺជាសសរស្តម្ភមួយ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ក្រសួងបរិស្ថាន បានអនុវត្តភាពស្អាត ដោយដាក់ចេញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលបាននិងកំពុងទទួលការគាំទ្រ យ៉ាងផុលផុសពីសំណាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ កម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស និងប្រជាពលរដ្ឋ រួមជាមួយតំណាងដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងផ្នែកឯកជនសរុបចំនួន ៩,៧លានអង្គ/នាក់។ ផ្តើមចេញពីភាពជោគជ័យនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ មួយភូមិ ឬ មួយឃុំ ឬ មួយស្រុក ឬ មួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ និងធ្វើការប្រមូល និងទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ។ រហូតមកដល់ពេលនេះ យុទ្ធនាកាតមានអ្នកចូលរួមប្រមាណ ៣,៦លាន អង្គ/នាក់។ ជាមួយនេះដែរ ក្រសួងបរិស្ថានបានកំពុងនឹងរៀបចំ ផែនការសកម្មភាព «ការសម្អាតដងផ្លូវជាតិ» ក្នុងគោលបំណងធ្វើឱ្យដងផ្លូវជាតិគោលដៅ មានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ នៅឆ្នាំ២០២៥៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក