ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីសុខាភិបាលលើកទឹកចិត្តមន្រ្តីរាជការឱ្យឈ្នះលើទឹកចិត្តខ្លួនឯង និងស្គាល់ផ្លូវដែលត្រូវដើរ

ភ្នំពេញ៖ ក្នុងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវបង្កើនការផ្សព្វផ្សាយពីការយល់ដឹងជំងឺរបេង ហើយដោយត្រូវពង្រឹងអង្គភាពឱ្យក្លាយជាមជ្ឈមណ្ឌលឯកទេសសួតនាពេលអនាគត។ លោកថា «មន្រ្តីរាជការឱ្យឈ្នះលើទឹកចិត្តខ្លួនឯង និងស្គាល់ផ្លូវដែលត្រូវដើរ»។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីរាជការ ដែលចូលរួមយ៉ាងសស្រាក់សស្រាំង ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងបានលើកទឹកចិត្តដល់មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវយល់ថាការប្រយុទ្ធនឹងជំងឺរបេង ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ត ជាពិសេសជំនាញបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសកលលោក។

នាឱកាសជួបសំណេះសំណាលនោះ លោកសាស្រ្តបានរំលឹកដល់ថ្នាក់ដឹកនាំ និងគ្រប់មន្ត្រី ចូលរួមថែរក្សាអនាម័យឱ្យបានល្អ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តត្រូវចូលរួមថែរក្សាប្រើប្រាស់ឱ្យបានយូអង្វែង និងហេដ្ឋារចនាសម្ព័ន្ធអគារមានស្ថានភាពចាស់ តែត្រូវកែលម្អលាបថ្នាំ ជួសជុលក្នុងការប្រើប្រាស់ឱ្យបានកាន់តែល្អប្រសើរ។ ក្នុងនោះចំពោះឱសថសារវន្ត ត្រូវថែរក្សាទុកដាក់តាមបច្ចេកទេសឱ្យបានត្រឹមត្រូវ និងជាពិសេសឱសថជំងឺរបេង ធានាការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។

បន្ថែមពីនោះ ត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់ថាមពលអគ្គិសនី និងទឹកស្អាត ត្រូវឈរលើគោលការណ៍សន្សំសំចៃ និងត្រូវតាមដានសិក្សាស្វែងយល់ជាប្រចាំ ករណីមានការកើនឡើង។ លោករដ្ឋមន្រ្តី បានណែនាំអោយពិនិត្យ និងរំលឹកពីការដឹកនាំជំនាន់មុន ដែលមានស្នាដៃល្អ ដោយត្រូវយកធ្វើជាគំរូ ធ្វើឱ្យបានល្អ ឬកាន់តែល្អជាងមុន។

លោកសាស្រ្តាចារ្យ បានផ្តាំផ្ញើដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលមជ្ឈមណ្ឌលជាតិទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក