ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មួយករណីទៀតគ្មានលុះថ្ងៃ បុរសម្នាក់ផឹកស្រារស្រវឹងបើកឡានទៅបុកឡានមួយគ្រឿងទៀត បណ្តាលឲ្យភាគីរងគ្រោះបានស្លាប់ ពេលបញ្ជូន ដល់មន្ទីរពេទ្យ

ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត ០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AG-6994 បើកបរដោយឈ្មោះ សៅ ធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបររត់តាក់សី បច្ចុប្បន្ន ស្នាក់នៅ ភូមិ ១ សង្កាត់លេខ៣ ក្រុងព្រះសី ហនុ ខេត្តព្រះសីហនុ ដែលមានទិសដៅពីលិចឆ្ពោះទៅកើត លុះមកដល់ចំណុចកើតហេតុ ខាងលើ ស្ថានភាពផ្លូវកោងបានរ៉េចង្កូតទៅខាងឆ្វេងដៃបុករថយន្ត០១គ្រឿង ម៉ាក HYUNDAI PORTER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-1408 អ្នកបើកបរឈ្មោះ មួង រតនី ភេទប្រុស អាយុ៣៤ឆ្នាំ និងមានអ្នករួមដំណើរ០២នាក់ : ១.ឈ្មោះ មួង រតនះ ភេទប្រុស អាយុ៣៦ឆ្នាំ ២.ឈ្មោះ លីន ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងបី ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ភូមិ ១ សង្កាត់ លេខ ១ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ដែលបើកមកពីទិសដៅផ្ទុយគ្នា បានបុកចំពីមុខពេញទំហឹងតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២០.១២.២០២៤ វេលាម៉ោង១៧:១០នាទី លើវិថី២ធ្នូ ត្រង់ចំណុផ្លូវអន្ទង់អាំង ស្ថិតក្នុងភូមិ១ សង្កាត់ លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ។

ករណី គ្រោះថ្នាក់ ចរាចរណ៍ ខាងលើ នេះ បណ្តាលឱ្យរងរបួសធ្ងន់មនុស្ស០១នាក់ ជាអ្នកបើកបររថយន្ត HYUNDAI PORTER ឈ្មោះ មួង រតនី ភ្លាមៗបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។

អ្នកបើកបររថយន្តបង្កហេតុបាននាំមកសាកសួរ និងធ្វើតេស្តរកជាតិស្រវឹងជាលទ្ធផលមានចំនួន 1.22mg/L(មីលីក្រាមក្នុងមួយលីត្រខ្យល់ )។

រីឯវត្ថុតាង រថយន្ត ០២គ្រឿង សមត្ថកិច្ច បានយកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយតាមនីតិវិធី ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក