ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្ត្រីសាលាដំបូងខេត្តព្រះសីហនុម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបើករថយន្តបុករះបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតមានចិននិងខ្មែរងរបួសធ្ងន់ស្រាល

ក្រុងព្រះសីហនុ៖ ស្នូរលាន់ដូចរន្ទះបានផ្ទុះឡើង ខណៈបុរសម្នាក់បើករថយន្តបុករះ រថយន្ត១គ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅនិង កន្លែងកើតហេតុ ខណៈបុរសម្នាក់ និង ក្មេងស្រីតូចម្នាក់ទៀតបានរងរបួសធ្ងន់ស្រាល ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦កន្លះល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចចំណោតលោកយាយម៉ៅឃ្លាំងលើ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានប្រទះឃើញរថយន្តមួយគ្រឿងម៉ាក Ford Rager ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E-6565 បើកបរដោយបុរសម្នាក់ឈ្មោះ ដែលគេស្គាល់ថា ជាមន្ត្រីគ្រប់គ្រងរដ្ឋបាល សាលាដំបូងខេត្តព្រះសីហនុ មានឈ្មោះ ឆេង សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិសំរ៉ុង ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

បុរសខាងលើបានបើករថយន្តក្នុងទិសដៅពីកើតទៅលិច ចុះពីចំណោតលោកយាយម៉ៅឃ្លាំងឆ្ពោះមកកំពង់ផែក្រុងព្រះសីហនុ បានពាក់កណ្តាលផ្លូវស្រាប់តែបុកគូទរថយន្តមួយគ្រឿងទៀត ម៉ាកAlpahard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CD-9919 រៀបនិងបត់ឆ្វេងបើកបរដោយបុរសម្នាក់ ឈ្មោះជា ស៊ុនបូរ៉ា ភេទប្រុស កេីតឆ្នាំ១៩៨៥ ជនជាតិខ្មែរ មុខរបរបេីកបររថយន្ត មានទីលំនៅភូមិត្រពាំងរកា ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ និងមានអ្នករួមដំណេីរ០១នាក់ឈ្មោះ WANG QIJUN ភេទប្រុស កេីតឆ្នាំ១៩៨២ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅ ភូមិ ៣ សង្កាត់ លេខ ៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ក្រោយបុករថយន្ត ម៉ាក ALPHARD រួចរថយន្តបង្កហេតុបានរ៉េចង្កូតទៅខាងឆ្វេងដៃបុកម៉ូតូ០១គ្រឿងម៉ាក HONDA ZOOMER-X ពណ៌ទឹកក្រូចលាយខ្មៅ គ្មានពាក់ផ្លាកលេខ បេីកបរដោយឈ្មោះ អ៊ូ សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករកំពង់ផែ និងមានអ្នករួមដំណេីរជាមួយចំនួន០២នាក់ : ១.ឈ្មោះ លី ចំរេីនរតនៈ ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរសិស្ស (អង្គុយក្រោយ) ២.ឈ្មោះ អ៊ូ សុវណ្ណសូនីតា ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស (អង្គុយកណ្តាល) អ្នកទាំងបីមានទីលំនៅភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបេីកមកពីទិសដៅផ្ទុយគ្នា រថយន្តបង្កហេតុបុកម៉ូតូរួចអូសជាប់ម៉ូតូនិងអ្នករួមដំណេីរលេីម៉ូតូនៅខាងក្រោមរថយន្តធ្លាក់ទៅលេីចិញ្ចេីមផ្លូវ។  

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បណ្តាលឱ្យស្លាប់មនុស្ស០១នាក់ និងរងរបួស០៣នាក់៖

១.អ្នករួមដំណេីរលេីម៉ូតូ HONDA ZOOMER-X ភេទប្រុស អង្គុយក្រោយ ស្លាប់នៅកន្លែងកេីតហេតុ(សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី)

២.អ្នកបេីកបរម៉ូតូ HONDA ZOOMER-X   ភេទប្រុស រងរបួស ស្រាល

៣.អ្នករួមដំណេីរ លេីម៉ូតូ HONDA ZOOMER-X ភេទស្រី រងរបួសបាក់ជេីង អ្នករងគ្រោះទាំងពីរបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ 

៤.អ្នករួមដំណេីរលេីរថយន្ត ALPHARD 

រងរបួសមធ្យម បានដឹកទៅព្យាបាលនៅមន្ទីរពេទ្យថុងជិ។

អ្នកបេីកបររថយន្ត បង្ក បាននាំខ្លួនមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបានធ្វេីតេស្តរកជាតិស្រវឹងលទ្ធផលមានចំនួន 1.17mg/L(មីលីក្រាមក្នុងមួយលីត្រខ្យល់ ) ។ 

ភ្លាមៗនោះ សាកសព ជនរងគ្រោះ និង អ្នករងរបួស ត្រូវបានដឹកតាមរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយឡែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាតខ្លួន និង ប្រមូលយកវត្តុតាងរក្សាទុក ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពលរដ្ឋអ្នករងគ្រោះសង្ឃឹមថា សមត្ថកិច្ចនិងអនុវត្តយ៉ាងមើងម៉ាត់ចំពោះជនណាបើកបរល្មើសច្បាប់ ដែលបង្កហេតុ បណ្តាលឲ្យអ្នកដទៃស្លាប់៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក