ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រី ៣ក្រសួង ជួបពិភាក្សាការងារសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំត្រី-វិស័យលើកទី៣ ស្តីពីកសិកម្ម-ទឹក-ជនបទ ដើម្បី ពិនិត្យវឌ្ឍនភាពការងារសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លេខាធិការដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងទាំង៣។

ក្នុងប្រសាសន៍ស្វាគមន៍ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជម្រាបថា កិច្ចប្រជុំថ្ងៃនេះមានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យ មានកិច្ចសហការជិតស្និទ្ធ ព្រមទាំងបង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និង កែលម្អជីវភាពប្រជាជនតាមសហគមន៍មូលដ្ឋាន ជាពិសេសជួយដល់កម្មវិធីអភិវឌ្ឍន៍រួមគ្នា កសិកម្ម-ទឹក-ជនបទ ដើម្បីពន្លឿនការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ជា អតិបរមា។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវភាពជឿជាក់ យ៉ាងមុតមាំចំពោះវឌ្ឍនភាពនៃក្រុមការងារត្រី-វិស័យ ដែលបានឈានដល់ដំណាក់កាលជ្រើសរើសសហគមន៍ គោលដៅ ដើម្បីចាប់ផ្តើមអនុវត្តរួមគ្នា និងមានការប្រុងប្រៀបរៀបចំផែនការបានយ៉ាងល្អិតល្អន់។ កិច្ចសហ ប្រតិបត្តិការរួមគ្នារវាងក្រសួងទាំង៣នេះនឹងក្លាយទៅជាយន្តការថ្មីមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម នៅថ្នាក់មូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនឹងជះឥទ្ធិពលរយៈពេលវែងជាវិជ្ជមានដល់សហគមន៍។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងការសាទរ ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហការរបស់ក្រសួងទាំង៣ ដើម្បីធ្វើឱ្យគំនិតផ្តួចផ្តើមលេចចេញជាផ្លែផ្កា តាមរយៈការអនុវត្តការងាររួមគ្នាប្រកបដោយការសម្របសម្រួលល្អ និងបរិយាបន្ន។ លោករដ្ឋមន្ត្រី ក៏បានកោតសសើរ ដល់ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ និងលេខាធិការដ្ឋានរបស់ខ្លួនដែលបានយកចិត្តទុកដាក់បំពេញ តួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈ។

បន្ទាប់ពីស្តាប់របាយការណ៍ និងសំណើរបស់ក្រុមការងារត្រី-វិស័យរដ្ឋមន្ត្រី ទាំង ៣ក្រសួង បានឯកភាពនូវចំណុចដូចខាងក្រោម៖

១. របាយការណ៍វឌ្ឍនភាពការងារ និងលទ្ធផលចុះសិក្សាស្វែងយល់សហគមន៍គោលដៅរបស់ក្រុមការងារ ត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ

២. ការកំណត់ជ្រើសរើសសហគមន៍គោលដៅចំនួន ៦សហគមន៍ ដោយបែងចែកជា ២ជំហាន សម្រាប់ ការអនុវត្តសាកល្បងលើសកម្មភាពរួមគ្នាដោយចាប់ផ្តើមអនុវត្តសកម្មភាពចាប់ពីឆ្នាំ២០២៥

៣. ការអនុវត្តអន្តរាគមន៍រួមគ្នាចំពោះសហគមន៍គោលដៅអាទិភាពចំនួន ៤ ក្នុងជំហានទី១ ដោយចាប់ ផ្តើមរៀបចំផែនការសកម្មភាពច្បាស់លាស់ ដើម្បីអនុវត្តពីត្រីមាសទី១ ឆ្នាំ២០២៥

៤. ការសិក្សាស្វែងយល់ទីតាំងគោលដៅផ្សេងទៀតដែលមានសក្តានុពល ដើម្បីជ្រើសរើសជាសហគមន៍ សម្រាប់អនុវត្តនៅជំហានបន្ទាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក