ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អា​ជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបា​ន​ជួបពិភាក្សាការងារជាមួយនិយ័​ត​ក​រ​មូល​បត្រ​​​កម្ពុជា អំពីលទ្ធភាពនៃការចុះអ​នុស្សរ​ណៈ​នៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ

ភ្នំពេញ៖​ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រី​ក្រសួ​ងយុត្តិធម៌ និងជាប្រធាន​អាជ្ញាធ​រជាតិ​ដោះ​ស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង​តាម​ការណែនាំពីលោកបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. លោក យ៉ម ផារ៉ូត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. រួមនិងសហការី បានជួបប្រជុំជាមួយ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័ត​ករ​មូលបត្រ​កម្ពុជា ដើម្បីពិភាក្សាអំពីលទ្ធភាពនៃ​ការ​ចុះ​អនុស្សរណៈនៃការយោគយល់គ្នា រវាង​អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង​និយ័តករមូលបត្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានលើក​ឡើង​អំពី​សារសំខាន់​នៃយន្តការដោះ​ស្រាយវិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ក៏ដូចជា​បាន​ឯ​ក​ភា​ព​គ្នា​ពីភាពចាំបាច់ នៃកិច្ចសហប្រ​តិបត្តិការ​រវាង​ស្ថាប័ន​ទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹង​ប្រសិ​ទ្ធ​ភាព​នៃការដោះស្រាយវិវាទជូ​នប្រជាពលរដ្ឋ​ ពិសេសអ្នកវិនិ​យោ​គ​​​​​​នៅក្នុងវិស័យមូលបត្រនៅកម្ពុជា។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក