ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោកបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបានពួតដៃគ្នាជាធ្លុងមួយក្នុងស្មារតីគ្រួសារបរិស្ថាន អនុវត្តការងារ សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ «ដើម្បីសម្រេចនូវបេសកកម្មតាមច្បាប់កំណត់ និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ព្រមទាំងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន បានពួតដៃគ្នាជាធ្លុងមួយក្នុងស្មារតីគ្រួសារបរិស្ថាន អនុវត្តការងារ សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងអនុសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា។» លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួអបរិស្ថាន មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងទិដៅការងារឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន បានចូលរួមចំណែកអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅ២០៣០ និង២០៥០ ក្រោមការដឹកនាំដ៏ស្វាហាប ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានដាក់ចេញនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ ២០២៨» ដែលមានយុទ្ធសាស្ត្រស្នូលធំៗចំនួន៣(បី) គឺភាពស្អាត ភាពបៃតង និងចីរភាព។

ក្នុងឱកាសបិទសន្និបាតបូកសរុបការងាររបស់ក្រសួងបរិស្ថាន ក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្ត្រី លោកសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះការដាក់ចេញ និងផែនការអាទិភាពរបស់ក្រសួងបរិស្ថាន លើយុទ្ធសាស្ត្រស្នូលធំៗគឺ៖ ភាពស្អាត ,ភាពបៃតង និងចីរភាព។ លោកសន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់បន្ថែមថា សម្រាប់ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងនោះ ចំពោះភាពស្អាតគឺសំដៅលើស្ថានភាពរបស់ទឹក ដី ខ្យល់ ដោយផ្តោតដំបូងលើការងារសម្អាត គ្រប់គ្រងសំរាម សំណល់រឹង រាវ និងត្រួតពិនិត្យគុណភាពខ្យល់ជាប្រចាំ, ភាពបៃតង សំដៅលើការគ្រប់គ្រងថែរក្សាធនធានធម្មជាតិ ការជំរុញបរិស្ថាននៃបៃតង និងចីរភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹង និងចូលរួមផុសផុលសំដៅឱ្យមានចីរភាព និងអភិវឌ្ឍន៍៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក