ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ដបស្រាវីស្គីចំណាស់ជាងគេបំផុតនៅលើពិភពលោកត្រូវដាក់លក់ដេញថ្លៃ

អន្តរជាតិ: ក្រុមហ៊ុនផលិតស្រាវីស្គីរបស់ស្កុតឡែន Gordon & MacPhail បានដាក់បង្ហាញនូវស្រាវីស្គីដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅលើពិភពលោក វាគឺជាស្រាស្កុតវីស្គីដែលមានអាយុ ៨០ឆ្នាំហើយនឹងត្រូវដាក់ដេញថ្លៃនៅក្រុមហ៊ុនសូធេប៊ី (Sotheby) ក្នុងខែវិច្ឆិកានេះ។

ដបវីស្គីគ្រីស្តាល់ចំណុះ ៧០០ មីល្លីលីត្រ “ជំនាន់ ៨០ឆ្នាំ” ត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងឡុងដ៍ដោយស្ថាបត្យករ Sir David Adjaye ។ ដបនេះគឺជាដបមួយក្នុងចំណោមដបស្រា ២៥០ ដបទៀតដែលត្រូវបានផលិតចេញពីធុងតែមួយនៅឯរោងចក្រផលិតស្រា Glenlivet របស់ប្រទេសស្កុតឡែន។ ដបស្រាវីស្គីមួយនេះវានឹងក្លាយជាការដាក់ដេញថ្លៃតែមួយគត់ ចំណែក ២៤៩ ដបទៀតអាចរកទិញបានដោយផ្ទាល់។

តម្លៃស្រាទាំងនេះមិនទាន់ត្រូវបានដាក់បង្ហាញនៅឡើយទេ ប៉ុន្តែលោក Adjaye និយាយថាវានឹងមានតម្លៃសាកសមនឹងគុណភាព៖ "ខ្ញុំយកឱកាសនេះដើម្បីស្ងើចសរសើរពីចំណុចពិសេសរបស់ Gordon និង MacPhail ដែលសម្រេចនូវការផលិតស្រាវីស្គីដែលអាចផឹកបានបន្ទាប់ពីមានអាយុកាល ៨០ឆ្នាំហើយ តាមពិតសម្រាប់ខ្ញុំអាចនិយាយបានថាវាគឺជាផ្នែកមួយនៃស្ថាបត្យកម្មដែលប្លែក” តម្លៃដែលទំនងនឹងត្រូវដាក់ដេញថ្លៃប្រមាណចន្លោះពី ១១០,០០០ដុល្លារ ទៅ ២២០,០០០ដុល្លារ។ ហើយវាមានតម្លៃ ៧,៨៥០ដុល្លារក្នុងមួយកូនកែវ (25ml) ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក