ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋលេខាធិការបានថ្លែងអំណរគុណដល់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតទាំងអស់ដែលមានវត្តមាននាពេលនេះ ដែលជាការផ្សារភ្ជាប់នូវមនោសញ្ចេតនាយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំក្រសួង លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹង ដើម្បីចូលរួមកសាងធនធានមនុស្សដ៏រឹងមាំសម្រាប់សង្គមជាតិទាំងមូល។

លើសពីនេះ លោករដ្ឋលេខាធិការ បានកោតសរសើរដល់បណ្តាអង្គការជាតិ អន្តរជាតិ សាកលវិទ្យាល័យនានា និងស្ថាប័នផ្តល់ជំនួយផ្សេងៗ ដែលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែងធ្វើឱ្យវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប មានលទ្ធភាពធ្វើការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធរហូតដល់ពេលនេះ ប្រកបដោយគុណភាពខ្ពស់ និងបានចូលរួមចំណែកបម្រើការងារក្នុងវិស័យរដ្ឋ ឯកជន ជាតិ និងអន្តរជាតិ និងអង្គការអភិវឌ្ឍន៍នានា។

បើតាម លោករដ្ឋលេខាធិការ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បាននឹងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនជាបណ្តើរៗ ដើម្បីឱ្យសមស្របទៅគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលត្រឹមឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានមាននិស្សិតសរុបទាំងអស់ចំនួន ១ ២៥៨នាក់ ក្នុងចំណោមនេះមាននិស្សិតចុះឈ្មោះថ្មីសម្រាប់ថ្នាក់មូលដ្ឋានមានចំនួន៣២៣នាក់ ដែលចែកចេញជា និទ្ទេសAចំនួន០២នាក់ និងនិទ្ទេសB ចំនួន៤៣នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក