ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងពិនិត្យឆ្លងរបាយការណ៍បូកសរុបប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងដើម្បីពង្រឹងកិច្ចសហការរវាងថ្នាក់ដឹកនាំនិងរដ្ឋបាលខណ្ឌ សង្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

តាមរយៈកិច្ចប្រជុំនេះ លោក ហេង សួរ បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ក្នុងការជំរុញលើកទឹកចិត្ត និងគាំទ្រដល់សង្កាត់ទាំង៧ ក្នុងខណ្ឌពោធិ៍សែនជ័យនេះ សម្រេចបានជាលទ្ធផលផ្លែផ្កា និងដាក់ទិសដៅអនុវត្តបន្តដោយផ្អែកលើភារកិច្ច និងការណែនាំរបស់រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តតាមកម្មវិធីអាទិភាពគន្លឹះនានាដែលបានកំណត់ដោយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការកសាងថ្មី ការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាដើម។ ទន្ទឹមនេះក្រុមការងារក៏បានចូលរួមក្នុងការឆ្លើយតបទៅនឹងសំណើ សំណូមពរ ទុក្ខកង្វល់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋបានជាបន្តបន្ទាប់តាមរយៈកម្មវិធីវេទិកាសាធារណៈដោយការចុះជួបផ្ទាល់ ស្ដាប់ផ្ទាល់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ហេង សួរ ក៏បានជំរុញដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌពោធិ៍សែនជ័យត្រូវបន្តយកចិត្តទុកដាក់ចូលរួមសហការសម្របសម្រួល ដោះស្រាយ និងជំរុញការអនុវត្តកិច្ចការនានាដើម្បីអភិវឌ្ឍ និងគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាល សំដៅជួយលើកកម្ពស់ជីវភាព និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា សង្កាត់ទាំង៧ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រួមមាន៖ សង្កាត់ត្រពាំងក្រសាំង សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣ សង្កាត់កាកាបទី១ សង្កាត់កាកាបទី២ និងសង្កាត់សំរោងក្រោម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក