ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នារីវ័យក្មេង ៣នាក់បានស្លាប់សង្ស័យជាករណីពុលស្រា

ភ្នំពេញ: ក្មេងស្រីបីនាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីជួបជុំគ្នាផឹកស៊ីនៅបន្ទប់ជួលជិតផ្សារអ៊ីអន១ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។

ពួកគេទាំងបីអ្នកបានចាប់ផ្តើមជួបជុំគ្នាផឹកស្រាកាលពីថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ ហើយនៅថ្ងៃបន្ទាប់ពួកគេចាប់ផ្តើមមានអារម្មណ៍មិនស្រួលខ្លួន។ ស្រីផៃអាយុ ១៨ ឆ្នាំបានស្លាប់បន្ទាប់ពីនាងបានចាកចេញទៅស្រុកកំណើតរបស់នាងបានមួយយប់នៅខេត្តព្រៃវែង។ ស្រីកាអាយុ ១៧ ឆ្នាំ និងថាវីអាយុ ១៨ ឆ្នាំបានស្លាប់នៅក្នុងបន្ទប់ជួលរបស់ពួកគេ ដែលសាកសពរបស់ពួកគេត្រូវបានរកឃើញនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញាឆ្នាំ២០២១។

មេប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ លោកវរសេនីយ៍ត្រី សាល សណ្តុះ បានរាយការណ៍ថាមន្រ្តីរបស់គាត់ត្រូវបានជូនដំណឹងអំពីហេតុការណ៍នេះនៅម៉ោងប្រហែល ១១ ព្រឹក ហើយលោកបន្ថែមថាបានរកឃើញដបស្រាជាច្រើនប្រភេទនៅក្នុងបន្ទប់កើតហេតុ ដែលត្រូវបានគេសង្ស័យថាជាករណីពុលស្រា។

បើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចាប់តាំងពីខែមិថុនាមានមនុស្សជាង ៧០ នាក់នៅក្នុងប្រទេសកម្ពុជាបានស្លាប់ដោយសារការពុលស្រាអង្ករនិងស្រាថ្នាំ។ ប៉ូលីសនិយាយថាក្នុងករណីខ្លះគេបានបន្ថែមសារជាតុមេតាណុលនៅក្នុងស្រាដើម្បីបង្កើនប្រាក់ចំណេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក