ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីមានមោទនភាពចំពោះការនាំចេញរបស់កម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានមោទនភាពចំពោះការនាំចេញរបស់កម្ពុជាដែលមានទំហំកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់។ 

ថ្លែងក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្មោ រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ពីទំហំនាំចេញរបស់កម្ពុជារយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤នេះ ដែលនាំចេញបាន ៥០,៤៦ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥,៩៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ 

សម្ដេចបានបង្ហាញពីមោទនភាព និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធដែលទាក់ទាញវិនិយោគ និង ការជំរុញកំណើនពាណិជ្ជកម្ម តាមរយៈការនាំ ចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក។

សម្ដេចបានជំរុញដល់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ត្រូវបង្កើនសកម្មភាពបន្ថែមទៀត៖ «ក្នុងការនាំផលិតផលខ្មែរទៅក្រៅប្រទេស ហើយត្រូវទៅជួបផ្ទាល់ ទៅនិយាយផ្ទាល់ ជាមួយវិស័យឯកជន ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសពាណិជ្ជកម្ម និងវិនិយោគពីក្រៅប្រទេសមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត»។

ជាមួយគ្នានេះសម្ដេចបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការ បន្តផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការធ្វើធុរកិច្ច និង វិនិយោគនៅកម្ពុជា គឺការរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និង នយោបាយ ព្រមទាំងការបន្តខិតខំប្រឹងប្រែងកែលម្អ បរិយាកាសធុរកិច្ច និង វិនិយោគ តាមរយៈ ការដាក់ចេញនូវវិធានការគន្លឹះ លើគ្រប់វិស័យ ដើម្បី ធានាថា វិនិយោគិនអាចមកបណ្តាក់ទុន ប្រកបដោយភាពជឿជាក់ ភាពអាចប៉ាន់ស្មានបាន និង ជោគជ័យខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក