ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញទំនិញកសិកម្ម ចំនួន ២ ករណី នៅខេត្តបាត់ដំបង​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ជោគជ័យ​ ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

ខេត្តបាត់ដំបង÷ ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ជូ វិនាថ, លោក ឡាយ អូន និងលោក ហ៊ូ ប៊ុនណន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញទំនិញកសិកម្មចំនួន ២ ករណី បានដោយជោគជ័យ។ 

ករណីទី១÷ គឺជាសំណុំរឿងវិវាទ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាលក់ទិញទំនិញកសិកម្ម​ តាំងពីឆ្នាំ២០២០ របស់ប្រជាពលរដ្ឋរស់នៅឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ 

ករណីទី២÷ គឺជាសំណុំរឿងវិវាទ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាលក់ទិញទំនិញកសិកម្ម​ តាំងពីឆ្នាំ២០២០ របស់ប្រជាពលរដ្ឋរស់នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ 

កន្លងមក​ ករណីវិវាទទាំងពីរខាងលើ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយដែរ តែនៅមិនទទួលបានជោគជ័យ។ បន្ទាប់មក​ នៅអំឡុងខែតុលា ឆ្នាំ២០២៤  ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។ 

ដោយមានការស្នើសុំពីគូភាគី​ និងដោយទទួលបានកិច្ចសហការល្អពីរដ្ឋបាលខេត្តបាត់ដំបង,​ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបាន​ប្រើប្រាស់ទីតាំងនៅក្នុងសាលាខេត្តជាកន្លែង ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។ 

សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ មានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដេីម្បីដោះស្រាយសំណុំរឿង​វិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក