ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងរ៉ែ និងថាមពល ចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងនាវាដឹកប្រេង MT Strovolos ត្រូវបានឃាត់ទុកនៅដែនទឹកប្រទេសឥណ្ឌូណេស៊ី

ភ្នំពេញ: ក្រសួងរ៉ែ និងថាមពល បានប្រកាសព័ត៌មានពាក់ព័ន្ធនឹងនាវា MT Strovolos និង ប្រេងឆៅប្រហែល ៣០ម៉ឺនបារ៉ែល ហើយទំនិញជាប្រេងឆៅនៅលើនាវា MT Strovolos គឺជាប្រេងឆៅរបស់ព្រះរាជាណាចក្រកម្ពុជា ហើយវិវាទពាក់ព័ន្ធនឹងថ្លៃឈ្នួលនាវា គឺជាវិវាទរវាងម្ចាស់ ឬអ្នកគ្រប់គ្រងនាវា និងអ្នកជួលនាវា ហើយវិវាទនេះមិនពាក់ព័ន្ធនឹងព្រះរាជាណាចក្រកម្ពុជាឡើយ។

នាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់និងដោយសម្ងាត់ ហើយនាវានេះបានបន្តធ្វើដំណើររហូតដល់ដែនទឹកនៃប្រទេសឥណ្ឌូណេស៊ី ដែលជាកន្លែងដែលនាវានោះត្រូវបានឃាត់ទុក។ សកម្មភាពទាំងឡាយរបស់នាវា MT Strovolos បានរំលោភច្បាប់ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី ហើយបច្ចុប្បន្នអ្នកពាក់ព័ន្ធកំពុងតែត្រូវបានស៊ើបអង្កេតដោយតុលាការមានសមត្ថកិច្ច។

សូមបញ្ចាក់ថា ក្រុមហ៊ុន World Tankers Management Pte Ltd គឺជាអ្នកគ្រប់គ្រងនាវា MT Strovolos ដែលត្រូវបានជួលដោយក្រុមហ៊ុនមួយ នៃគ្រីសអេនើជីគ្រុប (KrisEnergy Group) ដើម្បីធ្វើជានាវាស្ដុកទុក និងផ្ទេរ (Floating Storage and Offloading) ប្រេងឆៅពីតំបន់អប្សរាប្លុក A ក្នុងដែនសមុទ្រកម្ពុជា (តំបន់ប្លុក A កម្ពុជា) ។

នាវា MT Strovolos ធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយពីសំណាក់អាជ្ញាធរកម្ពុជាឡើយ ដែលផ្ទុយនឹងច្បាប់កម្ពុជា។ ប្រព័ន្ធកំណត់ទីតាំងស្វ័យប្រវត្តិ (Automatic Identification System) របស់នាវានេះ ត្រូវបានបិទនៅម៉ោង១២:២៣ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដែលនាំឲ្យការកំណត់ទីតាំងនាវានេះ មិនអាចធ្វើទៅបាន ។ ប្រព័ន្ធស្វ័យប្រវត្តិនេះត្រូវដាក់ឲ្យដំណើរការឡើងវិញនៅម៉ោង ១០:៤៨នាទីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ជិតពីរថ្ងៃក្រោយពេលដែលនាវានេះបានចេញផុតពីដែនសមុទ្រកម្ពុជា ។ ប្រព័ន្ធ AIS បានបិទជាបន្តបន្ទាប់ក្នុងពេលដែលនាវានេះបានធ្វើដំណើរទៅកាន់ដែនទឹកឥណ្ឌូណេស៊ី។

ក្រសួងរ៉ែ និងថាមពល ច្រានចោលការលើកឡើងរបស់ក្រុមហ៊ុន World Tankers Management: Pte. Ltd. នៅក្នុងសេចក្តីប្រកាសពត៌មានរបស់ខ្លួនដែលថា នាវា (MT Strovolos គ្មានជម្រើសផ្សេងក្រៅពីចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើការផ្លាស់ប្ដូរនាវិក និងចាក់ប្រេង ។ ក្រសួងរ៉ែនិង ថាមពល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាផ្សេងទៀត មិនដែលបានទទួលដំណឹងពីម្ចាស់នាវាអ្នកគ្រប់គ្រងនាវា ឬភាគីណាមួយស្នើសុំឲ្យរៀបចំឬអនុញ្ញាតឲ្យធ្វើការផ្លាស់ប្តូរនាវិកនិងចាក់ប្រេងនាវានេះឡើយ។

រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយពីរដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីនាំខ្លួនជនល្មើស និងបក្សពួករបស់គេមកផ្តន្ទាទោស និងនាំយកប្រេងឆៅកម្ពុជាមកវិញ ស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរនិងច្បាប់អន្តរជាតិផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក