ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្រ្តីបសុព្យាបាលខេត្តសៀមរាបចុះចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោ និងក្របីជូនប្រជាពលរដ្ឋនៅឃុំដានរុន ស្រុកសូទ្រនិគម

សៀមរាប: លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា បន្ទាប់ពីទទួលបានវ៉ាក់សាំងបង្កាជំងឺគោ ក្របី ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះអប់រំ និងចាក់ថ្នាំបង្ការជំងឺដុំពកស្បែកគោនិងក្របី ជូនដល់ប្រជាពលរដ្ឋនៅឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកបានបន្តថា យុទ្ធនាការចាក់ថ្នាំការពារជំងឺគោ ក្របី ដើមរដូវវស្សា សម្រាប់ខេត្តសៀមរាបបានចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១មកដោយបានចាក់នៅតាមបណ្តាស្រុកនានាជាបន្តបន្ទាប់។ ជាក់ស្តែងថ្ងៃទី០២ និងទី០៣ ខែកញ្ញានេះមន្ត្រីបច្ចេកទេសបសុពេទ្យបានចុះអនុវត្តន៍ការចាក់ថ្នាំបង្កាជំងឺគោ ក្របីនៅភូមិគោកសង្កែ ភូមិជ្រៃ ឃុំខ្ចាស់ និងភូមិសន្ទៃយ៍ ឃុំដានរុន ស្រុកសូទ្រនិគម បានចំនួន ៥៨៨ក្បាល និងបានចែក ខិតប័ណ្ណអប់រំបានចំនួន ១,០០០ សន្លឹក។ ជាមួយគ្នានេះមន្រ្តីជំនាញ នឹងបន្តចាក់នៅតាម ភូមិ ឃុំតាមបណ្តាស្រុកផ្សេងៗក្នុងខេត្ត តាមផែនការ។

លោក ព្រំ វិច បានបញ្ជាក់ថា នៅខែសីហា និងកញ្ញានេះមានគោ ក្របី នៅភូមិស្រម៉ធំ តំបន់ព្រៃរនាមឃុំដានរុន ស្រុកសូទ្រនិគម ចំនួន០៩ក្បាលបានងាប់ (ភាគច្រើនសត្វតូច) សង្ស័យជំងឺសារទឹក។ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានបន្តថា កម្មវិធីចាក់វ៉ាក់សាំងដល់គោក្របី គឺជាផ្នែកមួយ នៃកម្មវិធីរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ តម្រូវឱ្យប្រជាពលរដ្ឋមិនថានៅខេត្តសៀមរាបនោះទេ គឺនៅទូទាំងប្រទេសយកគោក្របីមកទទួលការរក្សាសុខភាពតាមរយៈការចាក់ថ្នាំការពារសុខភាព៕

ប្រភព ៖ AKP



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក