ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញការស្វែងយល់ និងការប្រើប្រាស់បច្ចេកវិទ្យា E-Beam និង X-Ray សម្រាប់ការអភិវឌ្ឍពហុវិស័យ

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការជាមួយការិយា​ល័យ​ប្រចាំតំបន់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCARO) និងការិយាល័យសន្តិសុខវិទ្យុសកម្មរបស់ក្រសួងថាមពលសហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណងដោយបច្ចេកវិទ្យា E-beam និង X-ray នៅកម្ពុជា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីអ្នកជំនាញ និងសិក្ខាកាមចម្រុះ តំណាងក្រសួង-ស្ថាប័ន មន្ទីរពេទ្យជាតិ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ និងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ សិក្ខាសាលាក៏ផ្តល់ជាវេទិកាសម្រាប់កិច្ចសហការ ដោយផ្សារភ្ជាប់នវានុវត្តន៍ ជាមួយនឹងការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យា E-beam និង X-ray ដែលបម្រើប្រយោជន៍សង្គម។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “បច្ចេកវិទ្យា E-beam និង X-ray អាចត្រូវបានប្រើប្រាស់ទូលំទូលាយនៅក្នុងវិស័យជាច្រើន ហើយពិតណាស់ ការប្រើប្រាស់ទាំងអស់គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ។ មិនថាប្រើដើម្បីសម្លាប់មេរោគលើឧបករណ៍វេជ្ជសាស្ត្រ, បង្កើនសុវត្ថិភាពចំណីអាហារ, ឬជំរុញការកែច្នៃរូបធាតុនោះទេ បច្ចេកវិទ្យាទាំងនេះមានសក្ដានុពលធំធេង និងអាចជំរុញវិស័យពាក់ព័ន្ធឱ្យរីកចម្រើនបានឆាប់រហ័ស។”

ក្រៅពីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ទូលំទូលាយនៃបច្ចេកវិទ្យា E-beam និង X-ray សិក្ខាសាលាក៏មានគោលដៅលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម តាមរយៈការចាប់យកបច្ចេក​វិទ្យាទាំងនេះទៅប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពផលិតផល។ លើសពីនេះ សិក្ខាសាលាក៏ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាដែលមានមេត្រីភាពបរិស្ថាន ដើម្បីបង្កើតដំណោះស្រាយនិរន្តរភាព ដូចជាការគ្រប់គ្រងសំណល់ និងការកែច្នៃរូបធាតុ ដែលឆ្លើយតបទៅនឹងបញ្ហាបរិស្ថានដែលកាន់តែមានសភាពធ្ងន់ធ្ងរ។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖ “យើងត្រូវចូលរួមលុបបំបាត់ការយល់ខុសជុំវិញវិទ្យុសកម្មចំណីអាហារ ដើម្បីធានាដល់សាធារណជនថា នីតិវិធី និងបទប្បញ្ញត្តិសុវត្ថិភាពតឹងរ៉ឹងស្តីពីប្រព្រឹត្តិកម្មវិទ្យុសកម្ម ត្រូវបានអនុវត្ត ដើម្បីធានាសុវត្ថិភាពចំណីអាហាររបស់យើង។”

សិក្ខាសាលាបង្កើនការយល់ដឹងនេះជាជំហានថ្មីមួយឆ្ពោះទៅរកការចាប់យកបច្ចេកវិទ្យា E-beam និង X-ray មកប្រើប្រាស់ដោយជោគជ័យនៅកម្ពុជា។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក