ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក អ៊ុ រាត្រី​ ការធ្វើកំណែទម្រង់កងទ័ព ក្នុងទិសដៅធ្វើឱ្យកងកម្លាំងសម្រាប់ការពារជាតិកាន់តែទំនើប រៀបរយមានវិជ្ជាជីវ: និងមានប្រសិទ្ធភាព

បន្ទាយមានជ័យ ៖ ថ្លែងក្នុងឱកាសសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) លោក អ៊ុ រាត្រី អភិបាល នៃគណអភិបាលខេត្ត បញ្ជាក់ ថា ការធ្វើកំណែទម្រង់កងទ័ព ក៏ជាគោលដៅក្នុងយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងទិសដៅធ្វើឱ្យកងកម្លាំងសម្រាប់ការពារជាតិកាន់តែទំនើប រៀបរយ មានវិជ្ជាជីវ: និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍ទាំងអស់ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិជ្ជា និងស្ថានការណ៍ពិភពលោក។

ពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ប្រារព្ធ ធ្វើឡើង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ ២០២៤

ព្រមជាមួយគ្នានោះលោក អ៊ុ រាត្រី ក៏បានថ្លែងនូវការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណសម្បត្តិ (ជាប់ជាស្ថាពរ ) ក្នុងការប្រឡងហើយត្រូវបានស្នើសុំ បញ្ចូលក្របខ័ណ្ឌកងយោធពលខេមភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលនិងត្រូវបានជូនដំណើរ និងត្រូវចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ( ភ្នំជុំសែនរីករាយ។ និងបានផ្តាំផ្ញើដល់យោធិនទើបជ្រើសរើសថ្មី ឱ្យខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ។

លោក បានបញ្ជាក់ថា ពិភពលោកបច្ចុប្បន្ន ក៏គេកំពុងធ្វើកំណែទម្រង់កងទ័ព និងទំនើបកម្មសម្ភារៈសឹកដោយសកម្មបំផុត ក្នុងគោលដៅការពារប្រទេសជាតិរបស់គេៗ ។ បច្ចុប្បន្នថ្វីត្បិតតែប្រទេសយើង មានសុខសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍសមត្ថភាពកងទ័ព គឺពិតជាត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមស្មារតីដោះស្រាយនៅគ្រប់ សភាពការណ៍ ជាពិសេសក្នុងគ្រាគ្រោះមហន្តរាយទាំងបង្កដោយមនុស្ស និងដោយធម្មជាតិផ្សេងៗ កងទ័ពគឺមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងយ៉ាងរឹងមាំក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកបដោយភាពកក់ក្តៅនិងទំនុកចិត្តពីប្រជាពលរដ្ឋ។ 

ក្នុងការជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ)ចំនួន៤២នាក់ ដើម្បីទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) លោកឧត្ត សេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្ត បានឧបត្ថម្ភក្នុងម្នាក់នូវថវិកា ៤០ម៉ឺនរៀល, មី ២កេស, ត្រីខ ២យួរ, ក្រមា១។ ជាមួយគ្នានោះ លោក អ៊ុ រាត្រី អភិបាលនៃគណអភិបាលខេត្ត ក៏ឧបត្ថម្ភថវិកា ១០លានរៀលផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក